អនុប្រធានប្រចាំការរដ្ឋសភាលោក Tran Thanh Man៖ កៀរគរធនធានដើម្បីថែទាំ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈ

(VOVWORLD) - លោក Tran Thanh Man បានស្នើឲ្យអាជ្ញាធរមូលដ្ឋានបន្តរក្សាអត្រាកំណើន ធានា សន្តិសុខសង្គម; យកចិត្តទុកដាក់បន្ថែមទៀតដល់គ្រួសារគោលនយោបាយ ប្រជាជន ដែលមានគុណូបការៈ គ្រួសារក្រីក្រជាដើម ធានា លក្ខខណ្ឌល្អបំផុតសម្រាប់ប្រជាជន ដើម្បីទទួលអំណរបុណ្យតេត។
អនុប្រធានប្រចាំការរដ្ឋសភាលោក Tran Thanh Man៖ កៀរគរធនធានដើម្បីថែទាំ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈ - ảnh 1អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man មកប្រគល់អំណោយ និងជូនពរបុណ្យតេតនៅក្រុមហ៊ុនវាយនភ័ណ្ឌ Bac Giang LGG។ (រូបថត៖ quochoi.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៣ នាថ្ងៃទី៣០ ខែធ្នូ អនុប្រធាន ប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ២៥០ កញ្ចប់ ជូនគ្រួសារគោលនយោបាយ ប្រជាជន ដែលមានគុណូបការៈ គ្រួសារក្រីក្រ យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ កម្មករដែល មានស្ថានភាពលំបាកនៅស្រុក Lang Giang ខេត្ត Bac Giang។

នាថ្ងៃដដែល ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Bac Giang លោក Tran Thanh Man បានស្នើឲ្យអាជ្ញាធរមូលដ្ឋានបន្តរក្សាអត្រាកំណើន ធានា សន្តិសុខសង្គម; យកចិត្តទុកដាក់បន្ថែមទៀតដល់គ្រួសារគោលនយោបាយ ប្រជាជន ដែលមានគុណូបការៈ គ្រួសារក្រីក្រជាដើម ធានា លក្ខខណ្ឌល្អបំផុតសម្រាប់ប្រជាជន ដើម្បីទទួលអំណរបុណ្យតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ