អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បំផុ​សចលនា​បុណ្យតេត​ដាំដើមឈើនៅខេត្ត Quang Binh

(VOVWORLD) - អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖ "ខ្ញុំមានគោលបំណង និងមានជំនឿជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាជន យុទ្ធជននៅទូទាំងប្រទេសនឹងពង្រីកប្រពៃណីដាំដើមឈើ ដែលត្រូវបានលោកប្រធានហូជីមិញផ្តួចផ្តើមឡើង"។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បំផុ​សចលនា​បុណ្យតេត​ដាំដើមឈើនៅខេត្ត Quang Binh - ảnh 1អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បំផុសចលនាបុណ្យតេតដាំដើមឈើនៅខេត្ត Quang Binh

នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានបំផុសចលនាបុណ្យតេតដាំដើមឈើ និងចូលរួមដាំដើមឈើជាមួយប្រជាជននៅឃុំ Quang Phu ទីក្រុង Dong Hoi ខេត្ត Quang Binh ។

ក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖ “ខ្ញុំមានគោលបំណង និងមានជំនឿជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាជន យុទ្ធជននៅទូទាំងប្រទេសនឹងពង្រីកប្រពៃណីដាំដើមឈើ ដែលត្រូវបានលោកប្រធានហូជីមិញផ្តួចផ្តើមឡើង។ ព្រមទាំងគាំទ្រគំនិតផ្ដូចផ្ដើមដាំដើមឈរចំនួន ១ លានដើម ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីបំផុសឡើង។ លើលពីនេះទៅទៀត យើងខិតខំប្រឹងប្រែងការពារ ថែទាំដើមឈើផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ