អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែមិនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអបអរសាទរចំពោះ លោក Umeda Kunio ដែលបានបញ្ចប់អាណត្តិបេសកកម្ម ការ ទូតនៅវៀតណាមយ៉ាងល្អប្រសើរ។ លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់លោក ឯកអគ្គរដ្ឋ ទូត ដែលបានលើកទឹកចិត្តដល់សហគ្រាសជប៉ុនមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដោយបានជំរុញកម្មវិធី គម្រោងជួយឧបត្ថម្ភ វៀតណាម ក្នុងការកសាងរដ្ឋាភិបាល អេឡិចត្រូនិក កែលម្អបរិយាកាសវិនិ យោគ ទប់ទល់នឹងបម្រែបម្រួលអា កាសធាតុ និងគ្រោះធម្មជាតិជា ដើម។ ទន្ទឹមនឹងនេះ លោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ទោះជាស្ថិតនៅក្នុងឋានៈណាក៏ដោយ លោក ឯកអគ្គរាជទូតនឹងបន្តរួមចំណែក ទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ