អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញមកសួរសុខទុក្ខនិងជូន អំណោយដល់ប្រជាជនស្រុក Phong Tho ខេត្ត Lai Chau

(VOVWORLD) - នាថ្ងៃទី២៤ ខែធ្នូ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បាន អញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅឃុំព្រំដែន Dao San ស្រុក Phong Tho ខេត្ត Lai Chau។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញមកសួរសុខទុក្ខនិងជូន អំណោយដល់ប្រជាជនស្រុក Phong Tho ខេត្ត Lai Chau - ảnh 1លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់អំណោយជូនប្រជាជនក្រីក្រនៅឃុំព្រំដែន Dao San ស្រុក Phong Tho ខេត្ត Lai Chau។ (រូបថត៖ VNA)
នៅទីនេះ លោកស្រីអនុប្រធានរដ្ឋបានតម្រូវឲ្យថ្នាក់ដឹកនាំមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ ថែទាំឲ្យបានច្រើនថែមទៀតដល់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំង សម្ដែងការជឿជាក់ចំពោះចំណងសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់ប្រជាជនបណ្ដា ជនជាតិ ក្នុងការកសាងស្រុកកំណើត ការពារព្រំដែនមាតុភូមិយ៉ាងរឹងមាំផងដែរ។ ក្នុង ឱកាសនេះដែរ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានប្រគល់អំណោយជា ទឹកប្រាក់ចំនួន២០០លានដុងជូនដល់កុមារដែលមានជីវភាពលំបាកនៅខេត្ត Lai Chau ប្រគល់ផ្ទះមេត្តាធម៌ចំនួន១០ខ្នងជូនស្រុក Phong Tho និងប្រគល់អំណោយមួយចំនួន ទៀតជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយនិងសិស្សានុសិស្សនៅមូលដ្ឋានផងដែរ។
បន្ទាប់នោះ នៅពេញអញ្ជើញមកសួរសុខទុក្ខនិងធ្វើការនៅប៉ុស្តិ៍ការពារព្រំដែន Dao San ស្រុក Phong Tho លោកស្រីអនុប្រធានរដ្ឋបានកត់សម្គាល់លទ្ធផលនានា ដែលកងទ័ពការពារព្រំដែនខេត្ត Lai Chau សម្រេចបាន ដោយបានការពារយ៉ាងរឹងមាំ អធិបតេយ្យភាពសន្តិសុខ ព្រំដែនជាតិ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់លើភូមិសាស្ត្រ ក៏ដូចជាប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ផង ដែរ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩កំពុងវិវឌ្ឍន៍ យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុន ដូច្នេះខេត្ត Lai Chau ចាំបាច់ត្រូវរក្សាឲ្យ បានខ្ជាប់ខ្ជួនហើយពង្រីកលទ្ធផលដែលសម្រេចបានក្នុងការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត សម្របខ្លួនយ៉ាងល្អនឹងគន្លងប្រក្រតីភាពថ្មី ជំនះពុះពារលើការលំបាក ឧបសគ្គដើម្បីស្ដារផលិតកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញប្រកប ដោយស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ