អនុប្រធានរដ្ឋវៀតណាមលោកស្រីទទួលជួបសន្ទនាជាមួយក្រុមសិស្សានុសិស្ស និសិត្សទទួលរង្វាន់Olympic អន្តរជាតិ
|
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ជូនអំណោយសំរាប់
បណ្ដាសិស្សានុសិស្ស (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២ វិច្ឆិកា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀត
ណាមលោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
សិស្សានុសិស្ស និសិត្សចំនួន៤១រូប ដែលទទួលរង្វាន់ Olymic អន្តរជាតិ និងទទួល
ពិន្ទុខ្ពស់បំផុតក្នុងការប្រឡងចូលមហាវិទ្យាល័យឆ្នាំ២០១៤។លោកស្រី Nguyen Thi
Doan បានអះអាងថា ប្អូនៗមិនត្រឹមតែជាមោទនភាពរបស់ខ្លួន និងគ្រួសារប៉ុណ្ណោះ
ទេ ថែមទាំងជាគំរូភ្លឺថ្លា ជាទ្រព្យសម្បតិ្តមាស់ប្រាក់អំពីបញ្ញា របស់ប្រទេសជាតិនា
បច្ចុប្ចន្ននិងក្នុងអនាគតទៀតផង។ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Doan បានរំលឹកក្រសួងអប់រំនិងបណ្ដុះបណ្ដាល ត្រូវបន្តផ្លាស់ប្ដូរថ្មីរបៀបបង្រៀននិងរៀន
សូត្រយ៉ាងខ្លាំងក្លាថែមទៀត៕