អនុប្រធានរដ្ឋសភាលោក Tran Quang Phuong អញ្ជើញចូលរួម IPU-148

(VOVWORLD) - មហាសន្និបាតសហភាពសភាពិភពលោក IPU-148 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ មីនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អនុប្រធានរដ្ឋសភាលោក Tran Quang Phuong អញ្ជើញចូលរួម IPU-148 - ảnh 1គណៈប្រតិភូរដ្ឋសភាវៀតណាមបានអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ រូបថត៖ ទូរទស្សន៍រដ្ឋសភាវៀតណាម

រសៀលថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងស្រុក) គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកឧត្តមសេនីយឯកបម្រុង Tran Quang Phuong បានអញ្ជើញមកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមចូលរួមពិធីបើកមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤៨ (IPU) (IPU-148) និងកិច្ចប្រជុំពាក់ព័ន្ធ។ នៅទីនេះ គណៈប្រតិភូបានជួបធ្វើការជាមួយស្ថានបេសកកម្មការទូតវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ និងបានអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

នាថ្ងៃទី ២៣ ខែមីនា សមាជិកនៃគណៈប្រតិភូបានចូលរួមក្នុងកិច្ចប្រជុំអាស៊ាន+៣ និង APG; កិច្ចប្រជុំលេខាធិការគណៈប្រតិភូ និងកិច្ចប្រជុំសមាជិកាសភា។ នៅក្នុងកិច្ចប្រជុំសមាជិការសភា លោកស្រី Nguyen Van Chi អនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភា ដឹកនាំគណៈប្រតិភូវៀតណាមបានអញ្ជើញបើកសម័យប្រជុំពិភាក្សាលើប្រធានបទ “ស្ត្រី - សន្តិភាព និងសន្តិសុខ”។

មហាសន្និបាតសហភាពសភាពិភពលោក IPU-148 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ មីនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នាថ្ងៃទី ២៤ មិនា អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាមនឹងចូលរួមពិធីបើកមហាសន្និបាតសហភាពសភាពិភពលោក IPU-148 និងសម័យប្រជុំពេញអង្គ។ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គ IPU-148។ នាថ្ងៃដដែល អគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានចូលរួមសន្និសីទសមាគមអគ្គលេខាធិការសភា (ASGP)។

ក្នុងក្របខ័ណ្ឌ IPU-148 គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងចូលរួមសកម្មភាព និងកិច្ចប្រជុំជាច្រើនរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ IPU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ