អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទៅសាក់សួរសុខទុក្ខគ្រួសារយុទ្ធជនពលីនៅខេត្ត Dak Lak

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧
កក្កដា ) នាព្រឹកថ្ងៃទី ២៥ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son និងក្រុមការងាររបស់ការិយាល័យរដ្ឋសភាវៀតណាម បានអញ្ចើញទៅសាក់សួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្តាយវៀតណាម គ្រួសារយុទ្ធជនពលីមួយចំនួន
យុទ្ធជនពិការឆ្នើមនៅក្នុងតំបន់ខេត្ត Dak Lak និងអុចធុបនៅឈាបនដ្ឋានយុទ្ធជនពលី
ខេត្ត។ អនុប្រធានរដ្ឋសភាបានវាយតំលៃយ៉ាងខ្ពស់ ខេត្ត Dak Lak ជាតំបន់មួយមាន
បរិមាណគ្រួសារគោលនយោបាយច្រើន យុទ្ធជនពិការ យុទ្ធជនជំងឺ យុទ្ធជនពលី ហើយមានសកម្មភាពជាក់ស្ដែងជាច្រើន សម្ដែងនូវការដឹងគុណ និងការទទួលខុស
ត្រូវខ្ពស់។អនុប្រធានរដ្ឋសភា Huynh Ngoc Son បានស្នើខេត្ត Dak Lak ត្រូវការបន្ត
កសាងផែនការ និងមានវិធានការដើម្បីធ្វើយ៉ាងល្អប្រសើរជាង ការងារតបស្នង
សង់គុណចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានគុណូ
បការះចំពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ