អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយករង IMF

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយករង IMF - ảnh 1

(VOVworld) - នារសៀលថ្ងៃទី១២ មិថុនា នៅអាគារដ្ឋសភា អនុប្រធានរដ្ឋសភាវៀត
ណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយលោក Mitsuhiro
 Furusawa អគ្គនាយករងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដែលកំពុងអញ្ជើញមក
បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim
Ngan បានស្នើរឲ្យ IMF បន្តជួយឧបត្ថម្ភបណ្ដាស្ថាប័ននៃរដ្ឋសភាតាមរយៈការផ្គត់
ផ្គង់បទពិសោធន៍និតិបញ្ញាត្តិរបស់ប្រទេសដទៃ បញ្ជូនអ្នកជំនាញការ រៀបចំសិក្ខា
សាលាទាក់ទិនដល់គំរោងការណ៍ច្បាប់ ព្រមទាំងផ្គត់ផ្គង់តួរលេខ ឯកសារស្រាវ
ជ្រាវបច្ចុប្បន្នកម្មស្ដីពីស្ថានភាពសេដ្ឋកិច្ចអន្តរជាតិនិងសេដ្ឋកិច្ចសង្គមវៀតណាម
ផងដែរ។
លោក Mitsuhiro Furusawa បានអះអាងថា IMF នឹងបន្តសហប្រតិបតិ្តការ ជួយ
ឧបត្ថម្ភវៀតណាមលើវិស័យហិរញ្ញវត្ថុ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ក៏ដូចជា
នាំចេញការពិគ្រោះយោបល់គោលនយោបាយសំរាប់វន្ឍនភាពនៃវៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ