អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបក្រុមសមាជិក សភាមិត្តភាពបែលហ្ស៊ិក-វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែមីនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោក Uong Chu Luu បានទទួលជួបគណៈ ប្រតិភូសមាជិកសភាមិត្តភាព បែលហ្ស៊ិក-វៀតណាមនៃ សភាបែលហ្ស៊ិក ដឹកនាំដោយប្រធានក្រុមសមាជិក សភាមិត្តភាពលោក Georges Dallemagne ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែមីនា។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបក្រុមសមាជិក សភាមិត្តភាពបែលហ្ស៊ិក-វៀតណាម - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (ខាងស្ដាំ) ទទួលជួបប្រធានក្រុមសមាជិក សភាមិត្តភាពបែលហ្ស៊ិក-វៀតណាម លោក Georges Dallemagne  

នៅក្នុងជំនួបនេះ អនុ ប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអះអាងថា វៀត ណាម គោរពទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយបែលហ្ស៊ិកនិយាយដោយ ឡែកនិងសហភាពអឺរ៉ុប (EU) និយាយរួម។ ដំណើរទស្សន កិច្ចលើកនេះរបស់គណៈប្រតិភូសមាជិកសភា បែលហ្ស៊ិក មិនត្រឹមតែរួមចំណែក ពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងស្ថាប័ននីតិបញ្ញាត្តិកំពូលនៃប្រទេស ទាំងពីរទៀតផង។ លោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាពរវាងវៀត ណាមនិងបែលហ្ស៊ិក ដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើ គ្រប់វិស័យចាប់តាំងពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ រហូតដល់អប់រំនិងវិទ្យា សាស្ត្រ ផងដែរ។ លោកអនុប្រធានរដ្ឋសភា វៀតណាមបានគោលបំណង ថា សភាបែលហ្ស៊ិកបន្តជំរុញអោយ EU ចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU (EVFTA) សំដៅក្ដាប់ ជាប់កាលានុវត្តភាពថ្មី ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេស សមាជិក EU ទាំងអស់គ្នា។

        ចំណែកឯប្រធានក្រុមសមាជិកសភាមិត្តភាពបែលហ្ស៊ិក-វៀតណាមលោក Georges Dallemagne វិញ បានសម្ដែងនូវការគាំទ្រចំពោះវៀតណាមពេល ដែលចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិអាណត្តិ២០២០-២០២១។  លោកក៏បានសង្កត់ធ្ងន់ថា ការជំរុញទំនាក់ ទំនងរវាងរដ្ឋសភាទាំងពីរនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ បែលហ្ស៊ិកនិងវៀតណាមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ