អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី

អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី - ảnh 1
លោកស្រី Tong Thi Phong ជួបសន្ទនាជាមួយអង្គការ សមាគម នៃសហគមន៍ជនវៀតណាមនៅរុស្ស៊ី

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់លោកស្រី Valentina Matvienko ប្រធាន​ព្រឹទ្ធសភារុស្ស៊ី លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមបាន​អញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងចូលរួមវេទិការនារី អាស៊ី-អឺរ៉ុប នាថ្ងៃ​ទី២៤ កញ្ញា។

          នា​ថ្ងៃទី ២០ កញ្ញា អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន​មាន​ជំនួបសន្ទនាជាមួយអង្គការ សមាគម នៃសហគមន៍ជនវៀតណាមនៅរុស្ស៊ី ​នៅមណ្ឌលវប្បធម៌ ពាណិជ្ជកម្មហាណូយ មូស្គូ។ ថ្លែងមតិនៅទីនេះ លោកស្រី ​Tong Thi Phong ប្រសាសន៍ថា៖

          “ថែទាំជីវភាពរស់នៅខាងហូបចុក ស្នាក់នៅ និងបង្កលក្ខណះដើម្បីបងប្អូនយើងរ​កស៊ី នេះគឺជាបណ្ដាការផ្តួចផ្តើមគំនិតធំៗ។ ក្នុងឱកាសនេះ ខ្ញុំ​តាងនាមអោយ​គណៈប្រតិភូ សូមប្រសិទ្ធិពរបងប្អូនសហគមន៍នៅទីនេះមានសុខភាពល្អ សុភ​មង្គល់ គ្រប់ប្រការ បន្តកសាងសហគមន៍ជនវៀតណាមនៅរុស្ស៊ីសម្បូរធូធារជាង រួមចំណែកកសាងប្រទេសរុស្ស៊ី និងបង្កើនទំនាក់ទំនង វៀតណាម-រុស្ស៊ី។”

ប្រតិកម្មទៅវិញ

ផ្សេងៗ