អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយទូទាំងប្រទេសចិនទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម

អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយទូទាំងប្រទេសចិនទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៩ ធ្នូ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន អនុប្រធាន
សន្និសីទពិគ្រោះយោបល់នយោបាយទូទាំងប្រទេសចិននិងជារដ្ឋមន្រ្តីក្រសួងវិទ្យា សាស្ត្របច្ចេកវិទ្យាចិនលោក Wan Gang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
វៀតណាមដែលមកចូលរួមវេទិកាប្រជាជនវៀតណាម-ចិន លើកទី៨ ដែលបាន
ប្រព្រឹត្តទៅនៅទីក្រុង Hangzhou របស់ចិន។នៅទីនេះ លោក Wan Gang បានអះអាង
នូវគោលបំណងនិងការប្ដេជ្ញាចិត្តរបស់ បក្ស រដ្ឋាភិបាលនិងប្រជាជនចិន ដោយ
ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជា
មួយវៀតណាម។
ជំនួសមុខគណៈប្រតិភូ អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
លោក Pham Van Chuong បានឯកភាពលើការបន្តរក្សា និងពូនជ្រុំចំណងមិត្តភាព
 រវាងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាខំប្រឹងប្រែងដើម្បីទំនាក់ទំនងរវាងប្រជាជន
 នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ