អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញចូលរួមមហា សន្និបាតបណ្ដាជនជាតិភាគតិចខេត្ត Dak Lak

(VOVWORLD) - លោកស្រី Tong Thi Phong បានអះអាងថាបក្សនិងរដ្ឋវៀត ណាមបានកំណត់បញ្ហាជនជាតិ ការងារជនជាតិនិងសាមគ្គីជនជាតិ គឺជាភារកិច្ច យុទ្ធសាស្ត្រក្នុងយុគសម័យថ្មី។ 
អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញចូលរួមមហា សន្និបាតបណ្ដាជនជាតិភាគតិចខេត្ត Dak Lak - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងនៅមហាសន្និបាត (រូបថត៖ TTXVN)

  នាថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការប្រជាជន ខេត្ត Dak Lak បានរៀបចំមហាសន្និបាតបណ្ដាជនជាតិភាគតិចលើកទី៣ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ប្រជាជនគ្រប់ជនជាតិខេត្ត Dak Lak សាមគ្គីគ្នា ពង្រីកកម្លាំងផ្ទៃក្នុង សមាហរណកម្មនិងអភិវឌ្ឍ”។

        ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថាបក្សនិងរដ្ឋវៀត ណាមបានកំណត់បញ្ហាជនជាតិ ការងារជនជាតិនិងសាមគ្គីជនជាតិ គឺជាភារកិច្ច យុទ្ធសាស្ត្រក្នុងយុគសម័យថ្មី។ លោកស្រីអនុប្រធានរដ្ឋសភាបានលើក សំណើរថា៖

        “ត្រូវការពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល អនុវត្តពាក្យទូន្មានរបស់ លោកប្រធាន ហូជីមិញដែលថា “សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគ ជ័យ មហាជោគជ័យ” សំដៅរក្សារឹងមាំនូវឯករាជ្យ ឯកភាពជាតិ អនុវត្តប្រកប ដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិ ដើម្បី គោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សម ភាព អារិយ្យធម៌។ បន្តកសាងប្រៀបការពារជាតិដោយប្រជាជនទាំងមូល និង ប្រៀបសន្តិសុខដោយប្រជាជនទាំងមូល ពង្រីកកម្លាំងនៅហ្នឹងកន្លែងដើម្បីវាយ បំបាក់ឧបាយកលបំផ្លិចបំផ្លាញទាំងអស់របស់បណ្ដាអនុភាពអមិត្ត ព្រមទាំង បង្កើនការងារធានាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ