អនុម័តកម្មវិធីគោលដៅវិនិយោគ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលមូលដ្ឋាន

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើកម្មវិធីគោលដៅវិនិយោគ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលមូលដ្ឋានដំណាក់កាល ២០១៦ - ២០២០។
អនុម័តកម្មវិធីគោលដៅវិនិយោគ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលមូលដ្ឋាន - ảnh 1អនុម័តកម្មវិធីគោលដៅវិនិយោគ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលមូលដ្ឋាន 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើកម្មវិធីគោលដៅវិនិយោគ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលមូលដ្ឋានដំណាក់កាល ២០១៦ - ២០២០។ តាមនោះ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២០ រួមវិភាគទទួលបានបទដ្ឋានគ្រែអ្នកជម្ងឺចំនួន ២៦,៥/១ ហ្មឺននាក់ ហើយបន្តប្រមូលផ្ដុំការវិនិយោគ សម្រេចរួចរាល់នូវគម្រោងការណ៍នានា ដើម្បីអភិវឌ្ឍន៍សុខាភិបាលមូលដ្ឋាន។ ដោយមានដើមទុនអនុវត្តសរុបជិត ២០ លានលានដុង កម្មវិធីនេះមានគម្រោងការណ៍ចំនួន ៣ ក្នុងនោះមានគម្រោងការណ៍ជួយឧបត្ថម្ភការវិនិយោគសម្រាប់មូលដ្ឋានពិនិត្យ និងព្យាបាលជម្ងឺវេជ្ជសាស្ត្រទំនើប  វិនិយោគលើកកំពស់ ពង្រីកហេដ្ឋារចនាសម្ព័ន្ធចំពោះមន្ទីរពេទ្យថ្នាក់ខេត្ត និងស្រុក  និងផ្តល់សម្ភារៈបរិក្ខារពេទ្យឲ្យសមស្របនឹងការតម្រង់ទិសអភិវឌ្ឍន៍ជំនាញបច្ចេកទេសនៃមូលដ្ឋានសុខាភិបាល។ ក្រៅពីនោះកម្មវិធីនេះ នឹងជួយឧបត្ថម្ភវិនិយោគនូវមូលដ្ឋានសុខាភិបាលនៅតាមបណ្ដោយឆ្នេរសមុទ្រ និងលើកោះដើម្បីអនុវត្តគម្រោងការណ៍អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលនៅកោះ សមុទ្រវៀតណាមដល់ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ