អនុម័តលើកម្មវិធីស្តីពីការពង្រឹងនិងអភិវឌ្ឍប្រព័ន្ធព័ត៌មានឯកទេសចំនួនប្រជាជន

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបយល់ព្រមអនុម័តលើកម្មវិធីពង្រឹងនិងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានឯកទេសចំនួនប្រជាជន រហូតដល់ឆ្នាំ ២០៣០។ 

គោលដៅនៃកម្មវិធីនេះគឺដើម្បីអភិវឌ្ឍប្រព័ន្ធព័ត៌មាននិងប្រព័ន្ធទិន្នន័យចំនួនប្រជាជន ដែលមានលក្ខណៈទំនើបនិងស៊ីជម្រៅ ដោយធានា ផ្តល់នូវស្ថានភាព ការព្យាករណ៍ចំនួនប្រជាជនដែលអាចជឿទុកចិត្តបានទាំងស្រុង សំដៅបម្រើការគ្រប់គ្រងរដ្ឋអំពីចំនួនប្រជាជន រួមចំណែកដល់ការបង្កើតនិងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឈានដល់ការអនុវត្តប្រកប ដោយជោគជ័យយុទ្ធសាស្ត្រចំនួនប្រជាជនវៀតណាមដល់ឆ្នាំ ២០៣០។

កម្មវិធីបានដាក់ចេញនូវគោលដៅធ្វើបច្ចុប្បន្នភាពនិងឌីជីថលនូវចំនួនប្រជាជនតាម អ៊ិនធឺ ណែត នៅថ្នាក់ឃុំសង្កាត់ឱ្យដល់ ១០០% នៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ អ្នកសហការនៃចំនួនប្រជាជនធ្វើបច្ចុប្បន្នភាពព័ត៌មាននិងទិន្នន័យតាមអ៊ិនធរណេត ដោយឧបករណ៍ចល័តឆ្លាត វៃឈានដល់ ៩០% នៅឆ្នាំ ២០៣០។ ១០០% នៃទិន្នន័យឯកទេសនៃចំនួនប្រជាជនគ្រប់ជាន់ថ្នាក់ ត្រូវបានធ្វើទំនើបកម្ម បង្កើតប្រព័ន្ធផ្ទុកទិន្នន័យ  ភ្ជាប់ព័ត៌មានទិន្នន័យចំនួនប្រជាជននិងការអភិវឌ្ឍន៍ដល់ឆ្នាំ ២០២៥ ហើយបន្តរក្សានិងពង្រីកក្រោយឆ្នាំ ២០២៥។ ជាមួយគគ្នានោះ ១០០% នៃថ្នាក់ស្រុក ត្រូវស្វែងរកតាមអ៊ិនធរណេតនូវចំនួនប្រជាជន ហើយ ៨០% នៃមូលដ្ឋានប្រើប្រាស់ទិន្នន័យឯកទេសចំនួនប្រជាជន ក្នុងការបង្កើតនិងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ ឋកិច្ច ផែនការ កម្មវិធីនិងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅឆ្នាំ ២០២៥ និង ១០០% នៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ