អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ជួប​ពិភាក្សា​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក អំ​​ពី​ទំ​នាក់​ទំ​នង​ទ្វេភាគី​

(VOVWORLD) - នៅថ្ងៃទី១១ ខែឧសភា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី លោក John Sullivan នៅទីក្រុងម៉ូស្គូ។
អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ជួប​ពិភាក្សា​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក អំ​​ពី​ទំ​នាក់​ទំ​នង​ទ្វេភាគី​ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov។ (រូបថត៖ AFP/TTXVN)

ស្ថានទូតអាមេរិកប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា ប្រទេសនេះបានរក្សាការប្តេជ្ញារបស់ខ្លួន បើកបណ្តាញទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី សំដៅជំរុញផលប្រយោជន៍សម្រាប់អាមេរិកផង ក៏ដូចជាកាត់បន្ថយហានិភ័យ យល់ច្រឡំ រវាងប្រទេសទាំងពីរផង។

ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ីក៏បានចេញសេចក្តីប្រកាសដែលបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសលោក Ryabkov បានជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Sullivan លើបញ្ហាជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំនោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ