អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណះរដ្ឋ Uruguay ខាងកើតមកបំពេញទស្សនកិច្ចនៅវៀតណាម

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណះរដ្ឋ Uruguay ខាងកើតមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស Luis Porto (Image: wikipedia.com)

 (VOV)_ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ តុលាគណះប្រតិភូក្រសួងការបរទេស
សាធារណះរដ្ឋ Uruguay ខាងកើត  ដឹកនាំដោយ​អនុរដ្ឋមន្ត្រីក្រសួងការ​បរទេស 
Luis Porto បានមកបំបេញទស្សនកិច្ចនៅវៀតណាម និងអញ្ជើញ​ចូលរួមកិច្ចប្រជុំ
ពិគ្រោះ យោបល់នយោបាយ លើកទី១ រវាងក្រសួងការបរទេសវៀតណាមនិង
 Uruguay ។ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់នយោបាយ ​អនុរដ្ឋមន្ត្រីក្រសួងការ
បរទេស Luis Porto និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម លោកស្រី 
Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះបណ្ដា​ការបោះជំហានអភិវឌ្ឍន៍
យ៉ាង សកម្មក្នុងទំនាក់ទំនងទ្វេភាគី។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Luis Porto 
បានអះអាងថា÷​រដ្ឋាភិបាលនិងប្រជាជន ​Uruguay ​ជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់​អាស៊ីខាង​កើត និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ  ជាមួយវៀតណាមក្នុងបណ្ដាវិស័យដែលភាគីទាំងពីរមានឧត្តមភាព និងអាច
ជួយឧបត្ថម្ភគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ