អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមទទួលជួប សន្ទនាជាមួយតំណាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក
(VOVworld) - នារសៀលថ្ងៃទី១៤ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនា
ជាមួយលោក Evan Medeiros តំណាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកំពុង
មកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Nguyen Chi Vinh បានសង្កត់ធ្ងន់
ថា បណ្ដាឆ្នាំកន្លងមក ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ប្រទេសទាំង២បានបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបតិ្តការ
យោធាបានមានការបោះជំហានអភិវឌ្ឍន៍ថ្មីក្នុងបណ្ដាវិស័យដូចជា កិច្ចសហប្រតិបតិ្តការ
បណ្ដុះបណ្ដាលកម្មាភិបាល ការផ្លាស់ប្ដូរបទពិសោធន៍ជួយសង្គ្រោះមនុស្សធម៏ ការ
ទប់ទល់ទៅនឹងគ្រោះធម្មជាតិ និងការធានាសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ ជាដើម។
|
ឧត្តម សេនីយ៍ឯក Nguyen Chi Vinh និងតំណាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Evan Medeiros នៅក្នុងជំនួបសន្ទនា (រូបថត៖mod.gov.vn) |
លោក Evan Medeiros បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំង២ត្រូវបង្កើនបណ្ដាវិស័យ
ដូចជា ការចែករំលែកព័ត៏មាន ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តឲ្យបានល្អ
នូវអនុស្សារណៈយោគយល់គ្នាអំពីយោធាដែលភាគីទាំង២បានចុះហត្ថលេខា រួមចំណែក
លើកកំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបតិ្តការយោធា ជំរុញខ្លាំងការជំនះពុះពារលើផល
វិបាកដោយសង្គ្រាមនៅវៀតណាម៕