អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធអគារ រដ្ឋបាល សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជា

(VOVWORLD) - អញ្ជើញថ្លែងនៅពិធីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង អំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាមចំពោះប្រជាជនកម្ពុជានិយាយរួមនិងកងយោធពលខេមរៈភូមិន្ទនិយាយដោយឡែកក្នុងអំឡុងពេលកន្លងមក ជាពិសេសគឺការជួយឧបត្ថម្ភកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីមានប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាពដូចបច្ចុប្បន្ននេះ។

អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធអគារ រដ្ឋបាល សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជា - ảnh 1អគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជាដែលត្រូវបានវៀតណាមជួយឧបត្ថម្ភសាងសង់។ (រូបថត៖ VOV)
នាថ្ងៃទី២៩ ខែធ្នូ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា លោកឧត្តម សេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈ ប្រតិភូក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមពិធីបើកសម្ពោធអគារ រដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជា។ សំណង់នេះត្រូវ បានសាងសង់ឡើងដោយមានការជួយឧបត្ថម្ភរបស់វៀតណាម។
អញ្ជើញថ្លែងនៅពិធីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង អំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាមចំពោះប្រជាជនកម្ពុជានិយាយរួមនិងកងយោធពលខេមរៈភូមិន្ទនិយាយដោយឡែកក្នុងអំឡុងពេលកន្លងមក ជាពិសេសគឺការជួយឧបត្ថម្ភកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីមានប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាពដូចបច្ចុប្បន្ននេះ។
បញ្ចប់ពិធី សម្ដេចតេជោ ហ៊ុន សែនបានប្រគល់គ្រឿង ឥស្សរិយយសមិត្តភាព មហាសេនា ជូនអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Vo Minh Luong។ នេះជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លា ដែលបង្ហាញពីមនោ សញ្ចេតនា ការកត់សម្គាល់ចំពោះការជួយឧបត្ថម្ភ កិច្ចសហប្រតិបត្តិការរបស់ក្រសួង ការពារប្រទេសវៀតណាម សម្រាប់ក្រសួងការពារជាតិកម្ពុជានាពេលកន្លងមក ព្រមទាំងជាការលើកទឹកចិត្តដល់ក្រសួងការពារប្រទេសវៀតណាម ដើម្បីបន្តចូលរួម ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ