អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ពិភាក្សាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសជាច្រើន
(VOVWORLD) - សង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានជម្រាបថាវៀតណាមបានរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទយ៉ាងញឹក ញាប់ជាមួយដៃគូនានាលើពិភពលោក ដើម្បីចែករំលែកបទពិសោធន៍និង វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ។
នាថ្ងៃទី៣ មេសា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួង ការបរទេសវៀតណាមលោក Bui Thanh Son បានមានកិច្ចពិភាក្សាតាមទូរ ស័ព្ទលើកទី៣ជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលីនិងនូវែលហ្សេឡង់ អំពីស្ថានភាពនៃជំងឺរាត ត្បាត Covid-19។
សង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានជម្រាបថាវៀតណាមបានរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទយ៉ាងញឹក ញាប់ជាមួយដៃគូនានាលើពិភពលោក ដើម្បីចែករំលែកបទពិសោធន៍និង វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ។ លោក Bui Thanh Son បានស្នើឲ្យរដ្ឋា ភិបាលនៃប្រទេសនានា បន្តធ្វើការសន្យានយោបាយ ដើម្បីធានាថា បណ្ដា ប្រទេសនឹងត្រូវបានទាក់ទង ហើយឆ្លើយតបនឹងតម្រូវការប្រើប្រាស់វ៉ាក់ សាំងនិងថ្នាំឱសថព្យាបាល Covid-19 ប្រសិនបើការស្រាវជ្រាវសម្រេចបាន ជោគជ័យ៕