អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាកម្ពុជាមកទស្សនកិច្ចវៀ

(TTXVN)- ទទួលសេចក្តីអញ្ជើញរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា គណៈ
ប្រតិភូចំនួន១០នាក់ ជាពលរដ្ឋកម្ពុជាដែលមានគុណបំណាចជួយឧបត្ថម្ភកងទ័ព ស្មគ្រចិត្តវៀតណាមក្នុងរយៈពេលបំពេញភារកិច្ចនៅកម្ពុជា ដឹកនាំដោយ លោក​
លីមឆៃ ជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា
កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២២ដល់ ថ្ងៃទី២៨
តុលាឆ្នាំ២០១២។ នាថ្ងៃទី២៣តុលា នៅទីក្រុងហាណូយ អនុប្រធាន អចិន្ត្រៃយ៌
សម្ព័ន្ធសមាគមន៌បណ្តាអង្គការមិត្តភាពវៀតណាម Nguyen Van Kien បាន​
ទទួលជួបសន្ទនាជាមួយគណៈប្រតិភូ។ នៅទីនេះលោក លីមឆៃ ចាត់ទុកថា
ក្នុងរយៈ ពេលខាងមុខ បណ្តាអង្គការមិត្តភាពប្រជាជននៃប្រទេសទាំងពីរគប្បី
បង្កើនអប់រំការ ឲ្យជំនាន់វ័យក្មេងរបស់ប្រទេសទាំងពីរយល់ដឹង និងពង្រីកប្រវត្តិ
សាស្រ្តជាប្រពៃណីសមាគ្គីភាពមិត្តភាពរវាងវៀតណាមនិងកម្ពុជា។ទន្ទឹមនឹងការ
ងារឃោសនា ការងារជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមក៏
ត្រូវបានពង្រីកសំដៅរួមចំណែកជាក់ស្តែងក្នុងការផ្សារភ្ជាប់មនោសញ្ចេតនាជិត
ស្និទ្ធរវាងប្រជាជនកម្ពុជានិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ