អនុវត្តន៍ល្អការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសដើម្បីលើកតម្កើងរូបភាពវៀតណាម

(VOVWORLD) - អញ្ជើញចូលរួមសន្និសីទនេះ មានប្រតិភូជាង ៣០០នាក់ តំណាងឱ្យក្រសួង ស្ថាប័នមជ្ឈិម នាយកដ្ឋាន សាខាមួយចំនួន ថ្នាក់ដឹកនាំគណៈកម្មាធិការដឹកនាំការងារព័ត៌មានបរទេសនៃខេត្ត-ក្រុងចំនួន ៦៣ ក្នុងប្រទេស និងបញ្ជាការដ្ឋានការពារព្រំដែនបណ្តាខេត្តជាប់ព្រំដែន។

អនុវត្តន៍ល្អការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសដើម្បីលើកតម្កើងរូបភាពវៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៦ មិថុនា នៅទីក្រុង Da Lat ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lam Dong រៀបចំសន្និសីទបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកតម្កើងរូបភាពវៀតណាម រួមចំណែកលើកកំពស់គុណភាពនិងប្រសិទ្ធភាពការងារព័ត៌មានកិច្ចការបរទេសក្នុងស្ថានភាពថ្មី។  អញ្ជើញចូលរួមសន្និសីទនេះ មានប្រតិភូជាង ៣០០នាក់ តំណាងឱ្យក្រសួង ស្ថាប័នមជ្ឈិម នាយកដ្ឋាន សាខាមួយចំនួន ថ្នាក់ដឹកនាំគណៈកម្មាធិការដឹកនាំការងារព័ត៌មានបរទេសនៃខេត្ត-ក្រុងចំនួន ៦៣ ក្នុងប្រទេស និងបញ្ជាការដ្ឋានការពារព្រំដែនបណ្តាខេត្តជាប់ព្រំដែន។

សន្និសីទបានអះអាងថា ព័ត៌មានកិច្ចការបរទេសគឺជាភារកិច្ចសំខាន់ណាស់ រួមចំណែកជួយមិត្តអន្តរជាតិទទួលបានស្ថានភាពអំពីវៀតណាមយ៉ាងត្រឹមត្រូវបំផុត។ តាមនោះ អាចយល់ដឹងយ៉ាងត្រឹមត្រូវអំពីប្រទេស និងប្រជាជនវៀតណាម ជួយអនុវត្តគោលនយោបាយការបរទេសបើក ចំហ ពហុភាគី ការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ អនុវត្តន៍ការងារព័ត៌មានកិច្ចការបរទេសបានល្អ ក៏រួមចំណែកដល់ការកំណត់ព័ត៌មានមិនពិត និងប្រឌិតអំពីវៀតណាម និងទប់ស្កាត់ឧបាយកលនៃការវិវត្តន៍ដោយសន្តិវិធីក្នុងវិស័យមនោគមវិជ្ជា និងវប្បធម៌។ លោក Nguyen Thanh Lam អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានអះអាងថា៖ “សន្និសីទបានផ្តោតលើការស្វែងរកគំរូ និងដំណោះស្រាយល្អសម្រាប់ការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយអំពីរូបភាពប្រទេសជាតិ ស្រាវជ្រាវ និងកសាងយុទ្ធសាស្ត្រផ្សព្វផ្សាយរូបភាពប្រទេសជាតិ ធានាឱ្យមានឯកភាពក្នុងការងារដឹកនាំ និអនុវត្តន៍ពីមជ្ឈិមរហូតដល់គ្រប់កម្រិត។ គណៈកម្មាធិការរៀបចំសន្និសីទជឿជាក់ថា តាមរយៈសន្និសីទលើកនេះ នឹងផ្តល់នូវខ្លឹមសារជាក់ស្តែងសម្រាប់ក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងការគ្រប់គ្រង និងអនុវត្តន៍សកម្មភាពព័ត៌មានកិច្ចការបរទេសនាពេលខាងមុខ ដើម្បីរួមគ្នាលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការងារព័ត៌មានកិច្ចការបរទេសក្នុងស្ថានភាពថ្មី”។

សន្និសីទបានធ្វើបច្ចុប្បន្នភាពស្ថានភាពពិភពលោក តំបន់បច្ចុប្បន្ន និង គោលនយោបាយការបរទេសរបស់វៀតណាម; ការងារព័ត៌មានកិច្ចការបរទេសបក្ស; បទពិសោធន៍ផ្សព្វផ្សាយសារព័ត៌មានកិច្ចការបរទេស និងអន្តរជាតិ; បញ្ហាកសាងពាណិជ្ជសញ្ញានៅមូលដ្ឋានសម្រាប់ការអភិវឌ្ឍរួមពាណិជ្ជសញ្ញាជាតិ; លើកកម្ពស់តួនាទី និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វ ផ្សាយឌីជីថល ក្នុងការផ្សព្វផ្សាយ និងរីកសាយភាយរូបភាពរបស់ខេត្ត ក្រុង និងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ