អនុវត្តន៍វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ក្នុងស្ថានភាពថ្មី

(VOVWORLD) -  វិធានការណ៍ទាំងនេះត្រូវបានអនុវត្តន៍ ចាប់ពីថ្ងៃទី ០៨ ខែ កក្តដាឆ្នាំ ២០២០ និងអូសបន្លាយរយៈពេលយ៉ាងហោចណាស់ ១៤ ថ្ងៃ រួមទាំង អនុវត្តន៍ការពាក់ម៉ាស់ នៅតាមទីសាធារណៈ តាមមធ្យោបាយធ្វើដំណើរ និងតាមផ្លូវទៀតផង។

អនុវត្តន៍វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ក្នុងស្ថានភាពថ្មី - ảnh 1មន្ទីរពេទ្យ Da Nang ត្រូវស្ថិតក្នុងស្ថានភាពដាច់ដោយឡែក (រូបថត៖ nld.com.vn)

ចំពោះមុខស្ថានភាពជំងឺរាតត្បាតកូវីដ-១៩កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងពិបាកព្យាករណ៍នោះ នាថ្ងៃទី ២៧ ខែកក្កដា  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យទីក្រុង Da Nang អនុវត្តវិធានការរក្សាគម្លាតសង្គម ដោយយោងតាមសារាចរលេខ ១៩ ចុះ ថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីស្តីពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងស្ថានភាពថ្មី នៅថ្នាក់មូលដ្ឋានដែលមានហានិភ័យខ្ពស់។ វិធានការណ៍ទាំងនេះត្រូវបានអនុវត្តន៍ ចាប់ពីថ្ងៃទី ០៨ ខែកក្តដាឆ្នាំ ២០២០ និងអូសបន្លាយរយៈពេលយ៉ាងហោចណាស់ ១៤ ថ្ងៃ រួមទាំងអនុវត្តន៍ការពាក់ម៉ាស់ នៅតាមទីសាធារណៈ តាមមធ្យោបាយធ្វើដំណើរ និងតាមផ្លូវទៀតផង។

មុននោះនាថ្ងៃទី ២៦ ខែកក្កដា បានសម្រេចចាត់វិធានការជាបន្តបន្ទាប់ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដូចជា បិទសាលាមត្តេយ្យ ចាប់ពីរសៀលថ្ងៃទី ២៦ កក្កដា; ហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ៣០ នាក់នៅតាមទីសាធារណៈ នៅខាងក្រៅកន្លែងធ្វើការ សាលារៀន និងមន្ទីរពេទ្យនានា។ ក្រៅពីនោះ ផ្អាកព្រឹត្តិការណ៍ធំៗទាំងអស់ ពិធីបុណ្យ ពិធីសាសនា ក៏ដូចជាផ្អាកការទទួលភ្ញៀវទេសចរមកកាន់ទីក្រុង Da Nang ក្នុងរយៈពេល ១៤ ថ្ងៃជាដើម។

នាថ្ងៃដដែល តំបន់មួយចំនួនដូចជា៖ រដ្ឋធានីហាណូយ, ទីក្រុងហូជីមិញ, ទីក្រុង Can Tho, ខេត្ត Thua Thien-Hue, ខេត្ត Quang Ngai, ខេត្ត Quang Ninh និងតំបន់ជាច្រើនទៀត បានចេញឯកសារណែនាំ ស្តីពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩  ដោយសង្កត់ធ្ងន់លើវិធានការណ៍ពាក់រម៉ាស់នៅតាមទីសាធារណៈ មិនប្រមូលផ្តុំមនុស្សច្រើនពេក និងរឹតត្បិតបញ្ហាឆ្លងដែនខុសច្បាប់។

ក្នុងពេលជាមួយគ្នានោះ បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន បានបញ្ជាឱ្យមានដំណើរការឡើងវិញ សកម្មភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ តាម ស្មារតីនៃសារាចរលេខ ១៩ របស់នាយករដ្ឋមន្រ្តី  ព្រមទាំងបង្កើតក្រុមការងារចំនួន ៨ ទទួលបន្ទុកការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តរួមមាន៖ Lang Lang, Lai Chau, Cao Bang, Lao Cai, Ha Giang, Quang Ninh, An Giang និង Tay Ninh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ