អបអរសាទរខួបមហាពិធីបុណ្យលើកទី ៨១ ឆ្នាំនៃការបង្កើតព្រះពុទ្ធសាសនា Hoa Hao

(VOVWORLD) - ក្នុងឱកាសនេះ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិមជ្ឈឹមវៀតណាមបានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ជនរួមជាតិពុទ្ធសាសនិក Hoa Hao ចំនួន ៣ គ្រួ នៅស្រុក Phu Tan ផងដែរ។
អបអរសាទរខួបមហាពិធីបុណ្យលើកទី ៨១ ឆ្នាំនៃការបង្កើតព្រះពុទ្ធសាសនា Hoa Hao - ảnh 1លោក Hau A Lenh អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញថ្លែងក្នុងពិធី

ក្នុងឱកាសនៃពិធីបុណ្យអបអរសាទរ ខួបលើកទី ៨១ ឆ្នាំនៃទិវាបង្កើតព្រះ ពុទ្ធសាសនា Hoa Hao  នាថ្ងៃទី ៦ ខែកក្កដា នៅវត្ត An Hoa Tu (នៃទីរួមស្រុក Phu My ស្រុក Phu Tan ខេត្ត An Giang) លោក Hau A Lenh អនុប្រធាននិងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចុះសួរសុខទុក្ខនិងអបអរសាទរចំពោះ គណៈអភិបាលមជ្ឈឹមសមាគមព្រះពុទ្ធសាសនា Hoa Hao ទាំងអស់។ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រងនៅវៀតណាមយ៉ាងល្អប្រសើរ លោក Hau A Lenh សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ សមាជិកនៃគណៈអភិបាលមជ្ឈឹមសមាគមព្រះពុទ្ធសាសនា Hoa Hao និងពុទ្ធសាសនិក Hoa Hao ទាំងមូល គួរតែចូលរួមយ៉ាងសកម្មក្នុងការជំរុញផលិតកម្មនិងសកម្មភាពអាជីវកម្មដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងឱកាសនេះ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ជនរួមជាតិពុទ្ធសាសនិក Hoa Hao ចំនួន ៣ គ្រួ នៅស្រុក Phu Tan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ