អបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមនៅអេហ្ស៊ីប
(VOVWORLD) - នាយប់ថ្ងៃទី ១៩ សីហា នៅទីក្រុងគែរ ស្ថានទូត
វៀតណាមប្រចាំនៅអេហ្ស៊ីបបាន ប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤)។
ទិដ្ឋភាពនៅពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមនៅអេហ្ស៊ីប។
(រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Huy Dung បាន សង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្ត្រពិសេសនៃព្រឹត្តិការណ៍ដែល លោកប្រធាន
ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលបានបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធា រណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងរយៈពេល៧៩ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្ត វៀតណាមទទួលបានជ័យជំនះដ៏មហិមារ និងសមិទ្ធិផលដ៏ធំធេង ជាច្រើនក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាមបានឈានឡើងក្លាយជាសេដ្ឋកិច្ចដ៏ស្វាហាប់ដែលមានអត្រាកំណើនខ្ពស់ កិត្យានុភាពនិងឋានៈអន្តរជាតិកាន់តែត្រូវបានពង្រឹងនិងអះអាង។
ថ្លែងមតិអបអរសាទរទិវាបុណ្យជាតិរបស់វៀតណាម ឯកអគ្គរដ្ឋទូត Ahmed Shaheen ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបទទួលបន្ទុកកិច្ចការអាស៊ី អូសេអានី និងប៉ាស៊ីហ្វិក បានសម្តែងគោលបំណងចង់ឲ្យ ប្រទេសទាំងពីរបន្តផ្តល់ធនធាន អាទិភាពសម្រាប់បង្កើន និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការទូត និងការផ្លាស់ប្តូរវប្បធម៌៕