អំពើរហឹង្សាបន្តកើនឡើងនៅអេហ្ស៊ីប។

អំពើរហឹង្សាបន្តកើនឡើងនៅអេហ្ស៊ីប។ - ảnh 1
អ្នកគាំទ្រអតីតប្រធានាធិបតី Morsi បានវាយប្រហារនិងដុតអាគ៌ារដ្ឋអំណាចមួយនៅខេត្ត Giza នៅភាគខាងលិចទីក្រុងគែ។ (vov.vn)



        VOV-ដោយមិនអើពើរដល់ការខូចខាតដ៏ធ្ងន់ធ្ងរនិងបទបំរាមកោចរណ៍ដែល​បានផ្សព្វផ្សាយនោះ នាថ្ងៃទី១៥សីហា អង្គការភាតរៈឥស្លាមបានបន្តដំណើរការ​សកម្មភាពប្រឆាំងយ៉ាងខ្លាំងក្លា។ អ្នកគាំទ្រអតីតប្រធានាធិបតី Morsi បានវាយ​
ប្រហារ​និងដុតអាគ៌ារដ្ឋអំណាចមួយនៅខេត្ត Giza នៅភាគខាងលិចទីក្រុងគែ។​
នា​ថ្ងៃ​ដ៏ដែល សមាជិកអង្គការភាតរៈឥស្លាមមួយក្រុមបានវាយប្រហារដោយ
គប់ដបសាំងបណ្ដាលឲ្យឆះសន្ធោសន្ធៅ​នៅអាគ៌ា​មួយរបស់ក្រសួងហិរញ្ញវត្ថុ
នៅកណ្ដាលទីក្រុងគែ។ ថ្នាក់ដឹកនាំមួយចំនួន​របស់អង្គការភាតរៈឥស្លាមបាន
ប្រកាសថា​នឹងបន្តរក្សាយុទ្ធនាការធ្វើបាតុកម្ម​សន្តិភាព​រហូតដល់ពេលណា
ទទួលបានគោលដៅគឺផ្ដួលរំលំរបបពលប្រហារ។ ឆ្លើយតប​ទៅ​នឹងបណ្ដា
សកម្មភាពពោលខាងលើ ចលនាបង្កចលាចល ជាកំលាំងនាំមុខ​ក្នុង​ចំណោម
កំលាំងក្នុងយុទ្ធនាការបាតុកម្មផ្ដួលរំលំលោក Morsi បានបំផុស​បាតុកម្ម​មហាជនលើទូទាំងប្រទេសក្នុងថ្ងៃទី១៦សីហាដើម្បីសម្ដែងការគាំទ្រកងទ័ព
ប៉ូលីសនិងប្រឆាំងជំទាស់សកម្មភាពហឹង្សារបស់អង្គការភាតរៈឥស្លាម។ កំលាំង
​នយបាយ​អេហ្ស៊ីបជាច្រើនបានប្រកាសថានឹងគាំទ្រសេចក្តីអំពាវនាវនេះ។

        ក្នុងពេលនោះ សហគមន៍អន្តរជាតិបានសម្ដែងការព្រួយបារម្មណ៍យ៉ាង​ជ្រាលជ្រៅអំពីស្ថានភាពអំពើហឹង្សាដោយបង្ហូឈាមនៅអេហ្ស៊ីប។ នាថ្ងៃទី១៥
សីហា អង់គ្លេស៍បារាំងបានសំណូមពរអង្គការសហប្រជាជាតិ រៀបចំសម័យ
ប្រជុំបន្ទាន់​អំពី​ស្ថានភាពនៅអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ