អភិវឌ្ឍន៍ទេសចរណ៍ដោយមានការទទួលខុសត្រូវនៅវៀតណាម

(VOVworld) - សន្និសីទស្ដីពីការអភិវឌ្ឍន៍ដ៏ចីរភាពវិស័យទេសចរណ៍ដោយមានការ
ទទួលខុសត្រូវនៅវៀតណាម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហូជី
មិញ។នៅសន្និសីទនេះ បណ្ដាដំណាងបានប្រមូលផ្ដុំបំភ្លឺបញ្ហាមួយចំនួនក្នុងផ្នែក
ទេសចរណ៍នៅវៀតណាមដូចជា កែលំអរការងារផ្សព្វផ្សាយរបស់វៀតណាមលើ
ទីផ្សារអន្តរជាតិនានា គ្រប់គ្រងទីមកដល់ទេសចរណ៍នៅវៀតណាមដោយមានការ
ទទួលខុសត្រូវ លើកកំពស់លក្ខណៈជំនាញទេសចរណ៍តាមរយៈការអប់រំនិងបណ្ដុះ
បណ្ដាលវិជាជីវៈ។បណ្ដាដំណាងបានចាត់ទុកថាគម្រោងការណ៍ពោលខាងលើគឺជា
កត្តាគន្លឹះដើម្បីអនុវត្តទេសចរណ៍ដោយមានការទទួលខុសត្រូវប្រកបដោយចីរភាព
នៅវៀតណាម។លោក Vu Quoc Tri នាយកគម្រោងការណ៍នេះ បានឲ្យដឹងថា៖

អភិវឌ្ឍន៍ទេសចរណ៍ដោយមានការទទួលខុសត្រូវនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖qdnd.vn)


“គម្រោងការណ៍នេះ បានដំណើរការក្នុងរយៈពេល៤ឆ្នាំ និងមាន៤ឆ្នាំទៀតទើបនឹង
បញ្ចប់។វាបានបង្កើតលទ្ធផលជាមួយដៃគូក្នុងផ្នែកនេះហើយប៉ុន្តែយើងចាំបាច់ត្រូវ
ពិភាគ្សាដើម្បីរក្សាបានលទ្ធផលទាំងនោះក្រោយពីគម្រោងការណ៍បញ្ចប់។នេះជា
ឱកាសសំរាប់យើងខ្ញុំផ្លាស់ប្ដូរមតិ ស្វែងរកដំណោះស្រាយ រក្សាលទ្ធផលប្រកប
ដោយចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ