អភិវឌ្ឍវិស័យចិញ្ចឹមសត្វវៀតណាមតាមទិសឧស្សាហូបនីយកម្មនិងទំនើបកម្ម

(VOVWORLD) - យុទ្ធសាស្ត្រដាក់ចេញគោលដៅរួមគឺដល់ឆ្នាំ២០៣០ វិស័យចិញ្ចឹមសត្វ របស់វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសជឿនលឿនក្នុងតំបន់ ហើយចក្ខុ វិស័យដល់ឆ្នាំ២០៤៥ នឹងក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេកទេសដ៏ទំនើប ដែលត្រូវបានធ្វើឧស្សាហូបនីយកម្មនៅដំណាក់កាលសឹងតែទាំងស្រុង ចាប់ ពីការផលិត ការចែច្នៃ ការរក្សាទុក រហូតដល់ការលក់ផលិតផលចេញ ទីផ្សារផងដែរ។

នាថ្ងៃទី៦ តុលា លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តអនុម័តលើយុទ្ធ សាស្ត្រអភិវឌ្ឍវិស័យចិញ្ចឹមសត្វដំណាក់កាលឆ្នាំ២០២១-២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ២០៤៥ ឆ្ពោះទៅគោលដៅពង្រីកសក្ដានុភាពនិងឧត្តមភាពនៃតំបន់ អេកូឡូស៊ីនានា ដើម្បីអភិវឌ្ឍវិស័យចិញ្ចឹមសត្វលើគ្រប់ជ្រុងជ្រោយ ប្រកប ដោយប្រសិទ្ធភាព ចីរភាព ហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុ ព្រម ទាំងផ្សាភ្ជាប់នឹងការអភិវឌ្ឍខ្សែសង្វាក់តម្លៃ លើកកំពស់តម្លៃបន្ថែម ធានា សុវត្ថិភាពខាងជីវសាស្ត្រ ភូតគាមអនាម័យ បរិស្ថាន និងសុវត្ថិភាពចំណី អាហារ ឆ្លើយតបនឹងតម្រូវការនៃទីផ្សារក្នុងស្រុក ហើយបង្កើនការនាំចេញ បង្កើតការងារថ្មី លើកកំពស់ប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ។

យុទ្ធសាស្ត្រក៏បានដាក់ចេញសំណូមពរស្ដីពីការអភិវឌ្ឍវិស័យចិញ្ចឹម សត្វតាមទិសឧស្សាហូបនីយកម្ម ទំនើបកម្ម ជំរុញការចិញ្ចឹមសត្វបែប សរីរាង្គនិងបែបប្រពៃណីតាមទិសធ្វើផលិតកម្មទំនិញប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព បង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រ ជ្រើសរើសនិងអនុវត្ត ស្នាដៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ពិភពលោក។

យុទ្ធសាស្ត្រដាក់ចេញគោលដៅរួមគឺដល់ឆ្នាំ២០៣០ វិស័យចិញ្ចឹមសត្វ របស់វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសជឿនលឿនក្នុងតំបន់ ហើយចក្ខុ វិស័យដល់ឆ្នាំ២០៤៥ នឹងក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេក ទេសដ៏ទំនើប ដែលត្រូវបានធ្វើឧស្សាហូបនីយកម្មនៅដំណាក់កាលសឹងតែទាំងស្រុង ចាប់ ពីការផលិត ការចែច្នៃ ការរក្សាទុក រហូតដល់ការលក់ផលិតផលចេញ ទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ