អាមេរិក - ជប៉ុន - កូរ៉េខាងត្បូងគ្រោងផែនការបើកកិច្ចប្រជុំស្តីពីកូរ៉េខាងជើង

(VOVWORLD) -  ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃទី ៧ ខែតុលាថា មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននាសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចចរចាថ្នាក់ជំនាញរវាងអាមេរិកនិងកូរ៉េខាងជើង នៅប្រទេសស៊ុយអែតនាពេលថ្មីៗនេះ។

អាមេរិក - ជប៉ុន - កូរ៉េខាងត្បូងគ្រោងផែនការបើកកិច្ចប្រជុំស្តីពីកូរ៉េខាងជើង - ảnh 1

តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Stephen Biegun (ខាងស្តាំ) និងប្រធានក្រុមចរចាកូរ៉េខាងជើង លោក Kim Myong-gil (ខាងឆ្វេង) (រូបថត៖ ក្យូដូ /TTXVN)

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Stephen Biegun ដែលតំណាងឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចចរចានៅទីក្រុង Stockholm ជាមួយគណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយ លោក Kim Myong Gil នឹងប្រកាសលទ្ធផលនៃជំនួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Lee Do Hoon និងប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ីនិងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុនលោក Shigeki Takizaki ផងដែរ។

កិច្ចពិភាក្សាថ្នាក់អ្នកជំនាញរវាងអាមេរិក - កូរ៉េខាងជើង បានបំផុសឡើងក្តីសង្ឃឹមអំពីវឌ្ឍនភាពមួយក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែកិច្ចប្រជុំនេះបានដួលរលំ នៅពេលដែលនៅតែមានការខ្វែងគំនិតគ្នាជាច្រើនបន្ទាប់ពីកិច្ចប្រជុំនេះ។ យ៉ាងណាមិញ កូរ៉េខាងជើងមានការខកចិត្តយ៉ាងខ្លាំង ខណៈពេលដែល ភាគីអាមេរិកបានវាយតម្លៃថា ការពិភាក្សាប្រព្រឹត្តទៅយ៉ាង “រលូន”។ ភាគីអាមេរិកបានយល់ព្រមវិលត្រឡប់ទៅទីក្រុង Stockholm វិញ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ដើម្បីបន្តការពិភាក្សាជាមួយកូរ៉េខាងជើង។ ទោះជាយ៉ាងណាក្តី ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសនៃប្រទេសនេះ ដោយច្រានចោលលទ្ធភាពជួបសន្ទនាជាមួយសហរដ្ឋអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ