អាមេរិក អង់គ្លេស និងបារាំងគំរាមកំហែងវាយប្រហារយោធាទៅលើប្រទេសស៊ីរី

(VOVWORLD) - នាថ្ងៃទី១០ ខែកញ្ញា ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសអាមេរិក លោក John Bolton បានឲ្យដឹងថាប្រទេសនេះក៏ដូចជាអង់គ្លេសនិង បារាំងបានឯកភាព «ដាក់ចេញវិធានការតបតយ៉ាងខ្លាំងក្លាថែមទៀត» ទៅលើការវាយប្រហារតាមអាកាសជាងមុនទៀត ប្រសិនបើកងទ័ពរដ្ឋាភិបាលបន្តប្រើប្រាស់អាវុធគីមី»។

 

អាមេរិក អង់គ្លេស និងបារាំងគំរាមកំហែងវាយប្រហារយោធាទៅលើប្រទេសស៊ីរី - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសអាមេរិក លោក John Bolton

សេចក្តីប្រកាសខាងលើនេះត្រូវបាននាំចេញចំពេលដែលកងទ័ពរដ្ឋាផិបាលស៊ីរីកំពុងដំណើរការវាយប្រហារទាំងស្រុងសំដៅរំដោះខេត្ត  Idlib ដែលជាមូលដ្ឋានចុងក្រោយនៃកម្លាំងក្រុមឧទ្ទាមនៅតំបន់ភាពពាយព្យស៊ីរី។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានឲ្យដឹងថា លោកបានជូនដំណឹងទៅមន្ត្រីអាមេរិកនូវការ ព្រួយបារម្ភរបស់ទីក្រុងម៉ូស្កូអំពីការដែលអាមេរិកកំពុងរៀបចំការវាយប្រហារថ្មីទៅលើប្រទេសស៊ីរី ព្រមទាំងព្រមានទីក្រុង វ៉ាស៊ីនតោនអំពី «សកម្មភាពបង្ករឿងដោយគ្មានមូលហេតុនិងខុសច្បាប់ចំពោះស៊ីរី» ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ