អាមេរិកកែសម្រួលការហូតពន្ធនាំចូលសំរាប់ត្រីត្រារបស់វៀតណាម
|
អាមេរិកកែសម្រួលការហូតពន្ធនាំចូលសំរាប់ត្រីត្រារបស់វៀតណាម(TTXVN) |
(VOV)_ក្រសួងពាណិជ្ជកម្មអាមេរិក (DOC) ទើបនឹងបានប្រកាសសេចក្ដីសម្រេច
ចិត្តជាលើកដំបូង អំពីការកែទម្រង់កំរិតហូតពន្ធនាំចូលចំពោះមុខទំនិញ ត្រីត្រា ក្លាស់សេរបស់វៀតណាម។ តាមនោះ ទោះបីជាបានកាត់បន្ថយពន្ធ ក្តី ប៉ុន្តែ នៅ គ្មានអំណោយផលល្អសំរាប់អង្គភាពអាជីវកម្មនាំចេញនានារបស់វៀតណាម។ ស្ថាប័នដំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិក បានអោយដឹងថា៖
ក្រសួងពាណិជ្ជកម្មអាមេរិកនឹងហូតពន្ធពី០ ដល់២,៣៩ USD /គីឡូក្រាម ចំពោះ
មុខ ទំនិញត្រីត្រានាំចូលពីវៀតណាម ចាប់ពីខែសីហា ឆ្នាំ ២០១២ ដល់ខែកក្កដា
ឆ្នាំ ២០១៣។ តាមស្ថាប័នដំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិកថា៖កំរិតហូតពន្ធនេះចំពោះបណ្ដាអង្គភាពអាជីវកម្មនាំចេញត្រីប្រា និងត្រី បាសារបស់ វៀតណាមនិយាយរួមនៅខ្វះបរានុម័ត្ត ដោយសារអាមេរិកបន្តចាត់ទុកឥណ្ឌូនេស៊ី ជាប្រទេសស្តង់តាដើម្បីគិតគូរអំពីការលក់បង្ខូចតំលៃ៕