អាមេរិកគាំទ្រជប៉ុនក្នុងការអនុវត្តសិទ្ធិការពារសមូហភាព


អាមេរិកគាំទ្រជប៉ុនក្នុងការអនុវត្តសិទ្ធិការពារសមូហភាព - ảnh 1
អាមេរិកគាំទ្រជប៉ុនក្នុងការអនុវត្តសិទ្ធិការពារសមូហភាព (Image: Vietnam+)

(VOVworld) – បន្ទាប់ពីនាយករដ្ឋមន្រីជប៉ុន លោក Shinzo Abe បានអំពាវនាវឲ្យ​រដ្ឋាភិបាលពិនិត្យមើលឡើងវិញការលុបចោលបទហាមឃាត់អនុវត្តសិទ្ធិការពារ
សមូហ ភាព រដ្ឋាភិបាលអាមេរិកបានគាំទ្រសេចក្តីសម្រេចនេះ។ ថ្លែងមតិចំពោះ
មុខមជ្ឈដ្ឋាន អ្នកសារព័ត៌មាន នាថ្ងៃទី ១៥ ឧសភា អ្នកនាំពាក្យក្រសួងការបរទេស
អាមេរិក លោកស្រី Marie Harf បានលើកច្បាស់ថា៖ វ៉ាស៊ីនតោនគាំទ្រតូក្យូពិភាក្សា
លទ្ធភាព អនវុត្តសិទ្ធិការពារសហមូហភាពតាមរដ្ឋធម្មនុញ្ញនៃប្រទេសនេះ។ ក្នុង
ពេលនោះ ក្រសួងការពារប្រទេសអាមេរិកក៏បានគាំទ្រកាយវិការនេះរបស់តូក្យូ
ហើយសង្កត់ធ្ងន់ថា ៖ រដ្ឋាភិបាលអាមេរិកជឿជាក់ជប៉ុននឹងរក្សាប្រពៃណីគោរព
សន្តិភាព។ ការលុបចោល បទហាមឃាត់អនវុត្តសិទ្ធិការពារសមូហភាពមាន
ន័យថា៖ ជប៉ុនអាចអនុវត្តសិទ្ធិការពារ សម្ព័ន្ធមិត្តមួយ ដូចជា អាមេរិក ក្នុងករណី ប្រទេសនេះទទួលរងការវាយប្រហារក្នុងពេលប្រទេសជប៉ុនមិនទទួលរងការ
វាយប្រហារក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ