អាមេរិកចង់កសាងទំនាក់ទំនងឡើងវិញជាមួយរុស្ស៊ី
(VOVWORLD) -នាថ្ងៃទី ៨ កម្ភៈ ថ្លែងមតិនៅក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានទទួលស្គាល់នូវទំនាក់ទំនងដ៏ស្មុគស្មាញជាមួយ រុស្ស៊ី ប៉ុន្តែវ៉ាស៊ីនតោនក៏ចង់កែលម្អទំនាក់ទំនងជាមួយម៉ូស្គូផងដែរ។
អាមេរិកចង់កសាងទំនាក់ទំនងឡើងវិញជាមួយរុស្ស៊ី |
ស្ដីពីទំនាក់ទំនងជាមួយរុស្ស៊ីនោះ លោកស្រី Nauert បានអះអាងថា៖ "នេះគឺជាទំនាក់ទំនងដ៏ស្មុគស្មាញ ហើយយើងចង់កសាងទំនាក់ទំនងនេះឡើងវិញពីព្រោះថាយើងមានវិស័យជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា" ។
មុននេះរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ក៏បានសង្កត់ធ្ងន់ថាប្រធានាធិបតី លោក Trump មានក្ដីជឿជាក់ថាប្រការមានសារៈសំខាន់បំផុតគឺបង្កើតទំនាក់ទំនងធ្វើការដែលប្រទេសទាំងពីរមិនទាន់មានពីមុនមក៕