អាមេរិកជំរុញការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVWORLD) - ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីរូបនោះបានលើកច្បាស់ថា ភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាអំពីបញ្ហាសំខាន់ៗ ដូចជាជំហានដែលទីក្រុងតេហេរ៉ង់ចាំបាច់ត្រូវអនុវត្តន៍។
អាមេរិកជំរុញការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1រូបថតនេះ បង្ហាញពីមន្រ្តីអឺរ៉ុបនិងអ៊ីរ៉ង់នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុង  (អូទ្រីស) ដែលកិច្ចពិភាក្សា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក (ប្រភព៖ washingtonpost.com)

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកមួយរូបនៅថ្ងៃទី ២៤ ខែមិថុនាបានឲ្យដឹងថា នៅតែមានការខ្វែងគំនិតគ្នាជាច្រើនរវាងភាគីទាំងពីរ បន្ទាប់ពីឆ្លងកាត់ការចរចាចំនួន ៦ លើក ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ប៉ុន្តែសហរដ្ឋអាមេរិកជឿជាក់ថា នៅតែមានលទ្ធភាពក្នុងការឈានទៅ ដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីរូបនោះបានលើកច្បាស់ថា ភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាអំពីបញ្ហាសំខាន់ៗ ដូចជាជំហានដែលទីក្រុងតេហេរ៉ង់ចាំបាច់ត្រូវអនុវត្ត ដើម្បីវិលត្រឡប់ទៅ រកការអនុលោមតាមផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ក៏ដូចជាវិធានការបន្ធូរបន្ថយ បទដាក់ទណ្ឌកម្មដែលក្រុងវ៉ាស៊ីនតោនអាចអនុវត្តន៍ចំពោះ តេហេរ៉ង់ និងសកម្មភាពជាក់លាក់ដែលត្រូវបានអនុវត្តន៍ប្រសិនបើសម្រេចបានកិច្ចព្រមព្រៀង។

មុននេះ អ៊ីរ៉ង់និងក្រុម P5+1 បានបើកកិច្ចចរចាជាលើកទី ៦ ស្តីពីការស្ដារឡើងវិញ JCPOA។ កិច្ចព្រមព្រៀង បានស្ដារឡើងវិញចាប់តាំងពីខែមេសាកន្លងទៅនៅទីក្រុង Vienna (ប្រទេសអូទ្រីស) ដោយមានការចូលរួមេពីប្រទេស អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និងភាគីនៅសល់ក្នុង JCPOA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ