អាមេរិកដាស់តឿនភាគីនានាត្រូវមានការទទួលខុសត្រូវក្នុងសន្និសីទអន្តរជាតិស្ដីពីស៊ីរី
|
អាមេរិកដាស់តឿនភាគីនានាត្រូវមានការទទួលខុសត្រូវក្នុងសន្និសីទអន្តរជាតិស្ដីពីស៊ីរី |
(VOV)_នាថ្ងៃទី១៣វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
ឡើងសម្លេងការពាររាល់ការខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជំលោះ ដែលបានអូស
បន្លាយក្នុងរយៈពេល៤ឆ្នាំនៅស៊ីរី ហើយអំពាវនាវអោយភាគីទាក់ទិននានា ដែល
បានចូលរួមសន្និសីទអន្តរជាតិស្ដីពីស៊ីរី ត្រូវមានការទទួលខុសត្រូវ និងមិនពង្រីក
ការស្វែងគំនិតដែលមានស្រាប់។ ថ្លែងមតិមុនពេលចេញដំណើរចូលរួមសន្និសីទ
ពោលខាងលើ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានក្រើនរំលឹកថា៖
នៅមានការងារជាច្រើនត្រូវសម្រេច ហើយមិនអាចអះអាងថា៖ភាគីនានានឹងទ
ទួលបានការព្រមព្រៀងណាមួយឡើយ។ ទន្ទឹមនឹងនោះ លោក John Kerry ក៏បាន
ស្នើអោយភាគីនានាត្រូវបង្ហាញនូវភាពសកម្មរបស់ខ្លួន។
តាមផែនការ សន្និសីទអន្តរជាតិស្ដីពីស៊ីរី ប្រព្រឹត្តទៅនាថ្ងៃទី១៤វិច្ឆិកា ដោយ
មានការចូលរួមរបស់ប្រទេសចំនួន១៧និងដំណាងអង្គការសហប្រជាជាតិ EU អង្គ
ការសហប្រតិបត្តិការឥស្លាម…ជាដើម៕