អាមេរិកត្រៀមខ្លួនជាស្រេចចរចាដោយគ្មានលក្ខខណ្ឌជាមួយអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចចរចាជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌណាមួយឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយសមភាគីស្វ៊ីស លោក Ignazio Cassis រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរៀបចំឡើងកិច្ចចរចារជាមួយទីក្រុងតេហេរ៉ង់ដោយគ្មានលក្ខខណ្ឌៈណាមួយឡើយ ក៏ប៉ុន្តែនៅតែគូសបញ្ជាក់ថាអាមេរិកនឹងបន្តដាក់សម្ពាធដើម្បីរារាំងរាល់សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ផងដែរ។ ការអត្ថាធិប្បាយរបស់លោក Mike Pompeo បានចាត់ទុកជាការគូសសញ្ញាលើកដំបូងចាប់តាំងពីពេលដែលអាមេរិកដកខ្លួនដោយឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នាឆ្នាំ ២០១៨ កន្លងទៅ ហើយអាមេរិកបានសង្កត់ធ្ងន់លើទស្សនៈវិស័យនៃការចរចារជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌចាប់បង្ខំនោះឡើយ។
ទន្ទឹមនឹងនេះ នាថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានអះអាងអំពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចនេះនាឆ្នាំ ២០១៥ គឺជាលក្ខខ័ណ្ឌ ចាំបាច់ជាចម្បងសម្រាប់ការចរចារណាមួយជាមួយអាមេរិកផងដែរ៕