អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ២៤ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ( Donald Trump) បានប្រកាសថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងរាល់«កាដូបុណ្យណូអែល» របស់កូរ៉េខាងជើង។
អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងកូរ៉េខាងជើង - ảnh 1 ការបាញ់បង្ហោះសាកល្បងមីស៊ីមួយនៅកូរ៉េខាងជើង (រូបថត៖ AFP)

សេចក្តីប្រកាសរបស់លោក Trump បាននាំចេញបន្ទាប់ពីមានការព្រួយបារម្ភជាច្រើនត្រូវបានលើកឡើងថាកូរ៉េខាងជើងទំនងជានឹងត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយមួយ។ ទន្ទឹមនឹងនេះទីបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង កំពុងបន្តតាមដានរាល់សញ្ញានៃការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់លើកសំណើរស្នើឲ្យអាមេរិកដកទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងនៅចុងឆ្នាំនេះ ហើយមន្ត្រីកូរ៉េខាងជើងមួយរូបបានព្រមានថា សហរដ្ឋអាមេរិកនឹងទទួលបាន»កាដូបុណ្យណូអែលមួយ» ពីកូរ៉េខាងជើងដោយអាស្រ័យទៅលើរាល់សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនដូចយ៉ាងមេចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ