អាមេរិកនិងកូរ៉េខាងត្បូងត្រៀមរៀបចំឲ្យជំនួបកំពូលជាមួយ ស.ប.ប.ក.

(VOVWORLD) - ថ្លែងមតិនៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ១០ មេសា អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានសង្កត់ធ្ងន់ទៅលើការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនឹងជាខ្លឹមសារជួរមុខក្នុងរបៀបវារៈនៃ ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Un ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ ។ 

អាមេរិកនិងកូរ៉េខាងត្បូងត្រៀមរៀបចំឲ្យជំនួបកំពូលជាមួយ ស.ប.ប.ក.  - ảnh 1 អាមេរិកនិងកូរ៉េខាងត្បូងត្រៀមរៀបចំឲ្យជំនួបកំពូលជាមួយ ស.ប.ប.ក. 

ថ្លែងមតិនៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ១០ មេសា អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានសង្កត់ធ្ងន់ទៅលើ ការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនឹងជាខ្លឹមសារជួរមុខក្នុងរបៀបវារៈនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Un ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ ។ មុននេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាមេរិក លោក  Cho Yoon-je  និងឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា លោកស្រី Susan Thornton បានមានការពិភាក្សានៅវ៉ាស៊ីនតោន។ ទាក់ទិនដល់ កូរ៉េខាងជើង នាថ្ងៃទី ១១ មេសា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) បានឲ្យដឹងថា៖ ក្រុមសិល្បករចិនមួយនឹងចូលរួមមហោស្រពសិល្បៈមិត្ត ភាពនិទាឃរដូវខែមេសាលើកទី ៣១ នៅកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ