អាមេរិកនិងកូរ៉េខាងត្បូងពិភាក្សាអំពីជំហានបន្តទៀតជាមួយកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា អ្នកការទូតជាន់ខ្ពស់អាមេរិកនិងកូរ៉េខាងត្បូងបានជួបជុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីន តោនដើម្បីពិភាក្សាអំពីជំហានផ្នែកការទូតបន្តទៀតជាមួយកូរ៉េខាងជើង។
អាមេរិកនិងកូរ៉េខាងត្បូងពិភាក្សាអំពីជំហានបន្តទៀតជាមួយកូរ៉េខាងជើង - ảnh 1 មូលដ្ឋាននុយក្លេអ៊ែរ Yongbyon នៅប្រទេសកូរ៉េខាងជើង

យោងតាមសេចក្តីប្រកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងសមភាគីកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha មានជំនួប ដំបូងចាប់តាំងពីកិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ ដែលបានបញ្ចប់កាលពីខែមុន។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរគ្រោងនឹងចែករំលែកអំពីការវាយតម្លៃចំពោះស្ថានភាពនាបច្ចុប្បន្ន ក៏ដូចជាការពិភាក្សាអំពីវិធានការនានា ដើម្បីជួយស្ដារឡើងវិញនូវដំណើរការចរចារជាមួយប្រទេសកូរ៉េខាងជើងផងដែរ។ ក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកមិនដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើងទេ ពីព្រោះលោកមានបំណងចង់រក្សាទំនាក់ទំនងល្អប្រសើរនេះជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងដោយសារប្រជាជនកូរ៉េខាង     ជើងត្រូវបានទទួលរងនូវ"ការលំបាកជាច្រើន"ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ