អាមេរិកនិងគុយបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែននៅឈូងសមុទ្រម៉ិចស៊ិក

អាមេរិកនិងគុយបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែននៅឈូងសមុទ្រម៉ិចស៊ិក - ảnh 1
អាមេរិកនិងគុយបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែននៅឈូងសមុទ្រម៉ិចស៊ិក (VNA)


(VOVworld) – នាថ្ងៃទី ១៨ មករា នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក
បានប្រារព្ធឡើងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីអំពី
ការកំណត់ព្រំដែនលើឈូងសមុទ្រម៉ិចស៊ិករវាងអាមេរិកនិងគុយបា។
 អនុសញ្ញានេះកំណត់ ខ្សែព្រំដែនលើសមុទ្ររវាងអាមេរិកនិងគុយបា
ដែលមុននោះភាគីទាំង ពីរមិនទាន់ឯកភាពឡើយ។ សេចក្តីប្រកាស
របស់ក្រសួងការបរទេសអាមេរិកបាន លើកច្បាស់ថា៖ សន្ធិសញ្ញានេះ
សមស្របនឹងគោលដៅយូរអង្វែងរបស់អាមេរិក គឺប្តេជ្ញាកំណត់ច្បាស់
បណ្តាខ្សែព្រំដែនលើសមុទ្រនៅសេសសល់ ជំរុញ សុវត្ថិភាពនាវាចរណ៍
និងការពារបរិស្ថានសមុទ្រផងដែរ។ សន្ធិសញ្ញានេះត្រូវការ ព្រឹទ្ធសភា
អាមេរិកអនុម័តមុនពេលចូលជាធរមាន។ តាមគំរោង គុយបានិង
អាមេរិកនឹងមានកិច្ចព្រមព្រៀងចំនួន ២០ មុនពេលប្រធានាធិបតី
អាមេរិក លោក Barack Obama បញ្ចប់អាណត្តិរបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ