អាមេរិកនិងគុយបារៀបចំកិច្ចប្រជុំគណៈកម្មាធិការទ្វេភាគីលើកទី៣នៅ La Habana

អាមេរិកនិងគុយបារៀបចំកិច្ចប្រជុំគណៈកម្មាធិការទ្វេភាគីលើកទី៣នៅ La Habana - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងសមភាគីគុយបាលោក Bruno Rodriguez នៅសន្និសីទកាសែតរួមនៅគុយបាកាលពីឆ្នាំ២០១៥ (រូបថត៖Xinhua)

(VOVworld) - នាថ្ងៃទី១២ ឧសភា ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដី
ប្រកាសឲ្យដឹងថា ប្រទេសនេះនិងគុយបា នឹងដំណើរការកិច្ចប្រជុំលើកទី៣របស់
គណៈកម្មាធិការទ្វេភាគីនៅរដ្ឋធានី La Habana ប្រទេសគុយបា នាថ្ងៃទី១៦ ឧសភា
ខាងមុខនេះ។រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានស្នើរឲ្យទីប្រឹក្សា
ក្រសួងការបរទេស ឯកអគ្គរដ្ឋទូតលោកស្រី Kristie Kenney ដឹកនាំគណៈប្រតិភូ
ប្រទេសនេះចូលរួមកិច្ចប្រជុំ។ក្នុងពេលនោះ គណៈប្រតិភូគុយបាដឹកនាំដោយ
ប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាអំពីអាមេរិកនៃក្រសួងការបរទេសលោក
Josefina Vidal។តាមសេចក្ដីប្រកាសពោលខាងលើថា អាទិភាពចម្បងរបស់ វ៉ាស៊ីន
តោននោះគឺបង្កើនថែមទៀតការសន្ទនាជាមួយរដ្ឋាភិបាលគុយបា។
រីឯអនុប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាអំពីអាមេរិកនៃក្រសួងការបរទេស
គុយបាលោក Gustavo Machin បានឲ្យដឹងថា ភាគីទាំងពីរនឹងបន្តពិភាគ្សាអំពីបញ្ហា
មួយចំនួនដែលបានបង្កឡើងដោយបទហ៊ុំព័ទ្ធរបស់អាមេរិក ក្នុងនោះមានវិស័យ
ធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ