អាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ចិន

(VOV)_តាមទីភ្នាក់ងារសារព័ត៍មាន KYODO ថា៖ ក្នុងជំនួប​សន្ទនា​តាមទូរស័ព្ទនា
ថ្ងៃទី ១២ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង​អនុប្រធានាធិបតីអាមេរិក 
លោក Joe Biden បានអះអាងជាថ្មីម្ដងទៀតនូវ​ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី 
ដើម្បី ដោះស្រាយបញ្ហាស្ដីពីតំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ (ADIZ)  ដែលចិនទើបនឹងបាន​ប្រកាសជាសាធារណះ បង្កើតនៅលើសមុទ្រហ្វាទុង។

អាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ចិន - ảnh 1
អាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយតំបន់កំណត់អត្តសញ្ញាណការ
ពារដែនអាកាសរបស់ចិន(TTXVN)


          ជូនដំណឹងចំពោះ នាយករដ្ឋមន្ត្រី​ Shinzo Abe អនុប្រធានាធិបតី​ Joe Biden បាន
អោយដឹងថា៖លោកព្រួយបារម្មណ៍ជាច្រើនអំពីការដែលចិនបង្កើត ADIZ ជាមួយប្រ ធានរដ្ឋចិន លោក Xi jinping ក្នុងជំនួបនាចុង​សប្ដាហ៍កន្លងទៅ។ លោក Joe Biden  ក៏
បានចាត់ទុកថា៖នេះគឺជាប្រការ​ដែលមិន​អាចទទួលយកបានទេ និងអះអាថា៖  វានឹងមិនជះឥទ្ធិពលទៅ​ដល់បណ្ដាយុទ្ធសាស្ត្ររបស់អាមេរិកនៅលើសមុទ្រហ្វាទុងទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ