អាមេរិកនិងជប៉នឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី


អាមេរិកនិងជប៉នឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
អាមេរិកនិងជប៉នឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី (VNA)

(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump
និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពនឹងពិភាគ្សាអំពីក្រប
ខ័ណ្ឌសហប្រតិបត្តិការទ្វេភាគីមួយបន្ទាប់ពីអាមេរិកប្រកាសចាកចេញពីកិច្ចព្រម
 ព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ ក្នុងសេចក្តីថ្លែងការណ៍រួមដែល
ត្រូវបានថ្នាក់ដឹកនាំទាំងពីររូបនេះនាំចេញបន្ទាប់ពីការចរចារ បានអះអាងថា៖
 អាមេរិកនិងជប៉ុនគប្បីដើរតួនាទីជួរមុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការ
បង្កើត ឡើងទីផ្សារការងារធ្វើសេរីនិងសមភាពដោយឈរលើបណ្ដាការកំណត់។
 ប៉ុន្តែ ថ្នាក់ដឹកនាំទាំងពីររូបនេះមិនលើកច្បាស់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ទ្វេភាគី នឹងទទួលបានអាទិភាពជំនួសឲ្យកិច្ចព្រមព្រៀងថ្នាក់តំបន់ដែរឬទេ។
 ក៏ក្នុងសេចក្តី ថ្លែងការណ៍រួម អាមេរិកនឹងបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិក ហើយជប៉ុននឹងដើរតួនាទីសំខាន់ថែមទៀតក្នុងទំនាក់ទំនង
សម្ព័ន្ធរវាងប្រទេស ទាំងពីរ។ ភាគីទាំងពីរនឹងអំពាវនាវឲ្យកូរ៉េខាងជើងលុប
ចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល ព្រមទាំង អះអាងនូវសារៈសំខាន់
នៃសរីភាពនាវាចរណ៍និង អាកាសចរណ៍លើសមុទ្រ Hoa Tung ហើយអំពាវនាវ
ឲ្យភាគីទាក់ទិនានាមិន បង្កើនភាពតានតឹងលើសមុទ្រខាងកើត  ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ