អាមេរិកនិងប្រទេសចំនួន ១០ បាន​ចេញសេចក្ដីថ្លែងការណ៍រួម ដោយ​សម្តែង​ការ​ព្រួយបារម្ភ​អំពី ស.ប.បកូរ៉េ​ដែលបាន​បញ្ជូន​ទ័ពទៅរុស្ស៊ី

(VOVWORLD) - សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ ខែវិច្ឆិកា និងប្រទេសចំនួន ១០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស.ប.បកូរ៉េដែលបានបញ្ជូនទ័ពទៅរុស្ស៊ី ហើយកម្លាំងទ័ពទាំងនេះ មានលទ្ធភាពត្រូវបានគេប្រើប្រាស់ក្នុងជម្លោះនៅអ៊ុយក្រែន។

សេចក្ដីថ្លែងការណ៍រួមនេះត្រូវបានចុះហត្ថលេខីដោយរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ ចក្រភពអង់គ្លេស និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប។

អាមេរិកនិងប្រទេសចំនួន ១០ បាន​ចេញសេចក្ដីថ្លែងការណ៍រួម ដោយ​សម្តែង​ការ​ព្រួយបារម្ភ​អំពី ស.ប.បកូរ៉េ​ដែលបាន​បញ្ជូន​ទ័ពទៅរុស្ស៊ី - ảnh 1ក្រុមអ្នកជួយសង្គ្រោះពិនិត្យមើល នៅអគារលំនៅឋានមួយដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមផ្លូវអាកាសក្នុងក្រុង Kharkov ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី១ ខែវិច្ឆិកា។ រូបថត៖ AFP

ប្រទេសទាំងនេះបានឲ្យដឹងថា ទាហាន ស.ប.ប.កូរ៉េរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយការគាំទ្ររបស់ប្រទេសនេះសម្រាប់រុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែននឹងធ្វើអោយជម្លោះកាន់តែទូលំទូលាយ និងមានផលវិបាក យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពនៅអឺរ៉ុបនិងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សេចក្ដីថ្លែងការណ៍រួមបានថ្កោលទោសកិច្ចសហប្រតិបត្តិការយោធារវាងស.ប.ប.កូរ៉េនិងរុស្ស៊ី រួមទាំងការនាំចេញរបស់ស.ប.បកូរ៉េ និងការដែលរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោងរបស់ស.ប.ប.កូរ៉េ នៅអ៊ុយក្រែន។ បណ្តាប្រទេសក៏បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលរុស្ស៊ីអាចផ្ទេរបច្ចេកវិទ្យាមីស៊ីលផ្លោង ឬនុយក្លេអ៊ែរទៅឱ្យស.ប.ប.កូរ៉េ ដោយរំលោភលើសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់ ក្រុមប្រឹក្សាសន្តិសុខ។ សេចក្ដីប្រកាសរួមរបស់បណ្តាប្រទេសក៏បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តបន្តគាំទ្រអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ