អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យនៅសមុទ្រខាងកើតនៅឡើយ


អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យនៅសមុទ្រខាងកើតនៅឡើយ - ảnh 1
អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យនៅសមុទ្រខាងកើតនៅឡើយ (Image: VNA)

(VOVworld) – អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Robert Work នាថ្ងៃទី ៣០
 មិនា បានឲ្យដឹងថា៖ អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យដែលចិនអាច
បង្កើតឡើងដោយឯកតោភាគីនៅសមុទ្រខាងកើតនា។ តាមលោក Work ថា៖
បណ្ដាតំបន់ត្រួតពិនិត្យនេះត្រូវបានបង្កឡើងខុសច្បាប់អន្តរជាតិ ហើយអាមេរិក
នឹងបន្តបញ្ជូននាវានិងយន្តហោះធ្វើសកម្មភាពនៅតំបន់ណាដែលច្បាប់អន្តរ
ជាតិអនុញ្ញាត្ត។ លោក Robert Work បានសង្កត់ធ្ងន់ថា៖ អាមេរិកបានប្រកាសជា
ផ្ទាល់ជាមួយចិនថាតំបន់ការពារដែនអាកាសលើសមុទ្រ (ADIZ) នឹងធ្វើអស្ថិរភាព
ក្នុងតំបន់និងរាល់ការទាមទាអធិបតេយ្យភាពលើសមុទ្រខាងកើតត្រូវដោះស្រាយ
ដោយសន្តិវិធីមិនដោយអំពើហឹង្សាឬការគំរាមកំហែងទេ។ សេចក្តីប្រកាសរបស់
អាមេរិកត្រូវបាននាំចេញក្នុងកាលៈទេសៈ ប្រធានរដ្ឋចិន លោក  Xi Jinping កំពុង
ត្រៀមរៀបចំចូលរួមសន្និសីទកំពូលនុយក្លេអ៊ែរនៅអាមេរិកដែលគ្រោងនឹងប្រ
ព្រឹត្តទៅនាចុងសប្តាហ៍នេះ ហើយគ្រោងជួបចរចារជាមួយប្រធានាធិបតីអាមេរិក
លោក Barack Obama។ មជ្ឈដ្ឋានមន្ត្រីអាមេរិកកំពុងព្រួយបារម្មថា៖ សាលក្រម
របស់តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះ
ចិនដែលនឹងត្រូវបាននាំចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនឹងធ្វើឲ្យ
ប៉េកាំងជំរុញយ៉ាងខ្លាំងការបង្កើតតំបន់ ADIZ លើសមុទ្រខាងកើត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ