អាមេរិកនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងការទូតឡើងវិញ។

VOV-រដ្ឋាភិបាលមីយ៉ាន់ម៉ាទើបនឹងយល់ព្រមការដែលរដ្ឋាភិបាលអាមេរិក
តែងតាំងលោក​ Derek.J.Michell​​  ធ្វើជាឯកអគ្គរដ្ឋទូតរបស់អាមេរិកនៅ
មីយ៉ាន់ម៉ា។លោក Michell​​នឹងក្លាយទៅជាឯកអគ្គរដ្ឋទូតដំបូងរបស់អាមេរិក
នៅមីយ៉ាន់ម៉ា ក្នុងរយះពេល ២២ឆ្នាំកន្លងមក។ការដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា
យល់ព្រមលោក Michellធ្វើជាឯកអគ្គរដ្ឋទូតរបស់អាមេរិកនៅប្រទេសនេះបាន
គូសសម្គាល់ជំហានដំបូងក្នុងដំណើរការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស
នេះឡើងវិញ។លោកMichellតែងតែកាន់ដំណែងជាអ្នកសម្របសម្រួលគោល
នយោបាយ​និងជាដំណាងពិសេសរបស់អាមេរិកនៅមីយ៉ាន់ម៉ា។

ក្នុងព្រឹត្តិការថ្មីថ្មោង ក្រសួងហិរញ្ញវត្ថុអាមេរិកបានសំរេចបានបន្ឋូសម្រាលវិធាន
ការដាក់ទណ្ឌកម្មមួយចំនូនចំពោះមីយ៉ាន់ម៉ានិងអនុញាតឲ្យដំណើរការផ្កាស់ប្តូរ
ហិរញ្ញវត្ថុដើម្បីជួយឧបត្ថម្ភបណ្តាគំរោងការណ៍មនុស្សធម៏​និងអភិវឌ្ឍន៍នៅ
ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ