អាមេរិកនិង​រុស្ស៊ី​រៀប​ចំ​​កិច្ច​សន្ទនាស្តី​ពី​​សន្តិសុខ​នៅ​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២២

(VOVWORLD) - អាជ្ញាធរអាមេរិក និងរុស្ស៊ី នឹងចូលរួមកិច្ចសន្ទនាសន្តិសុខនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាអ៊ុយក្រែន។ 
អាមេរិកនិង​រុស្ស៊ី​រៀប​ចំ​​កិច្ច​សន្ទនាស្តី​ពី​​សន្តិសុខ​នៅ​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២២ - ảnh 1សេតវិមាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថត៖ AP)

នៅថ្ងៃទី ២៧ ខែធ្នូ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកមួយរូបបានឲ្យដឹងថា អាជ្ញាធរអាមេរិក និងរុស្ស៊ីនឹងពិភាក្សាគ្នាអំពីក្តីព្រួយបារម្ភរបស់ភាគីនីមួយៗ ហើយរាល់ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងអ៊ុយក្រែន ត្រូវមានការចូលរួមនៃប្រទេសទាំងពីរនេះ។ មន្ត្រីរូបនេះក៏បានឲ្យដឹងថា រុស្ស៊ី និងអង្គការណាតូ ទំនងជានឹងជួបសន្ទនានៅថ្ងៃទី ១២ ខែមករា ហើយជំនួបមួយទៀត រវាងអាជ្ញាធររុស្ស៊ី អាមេរិក និងប្រទេសអឺរ៉ុបជាច្រើន ត្រូវបានរំពឹងថា នឹងប្រព្រឹត្តិទៅ តែមួយថ្ងៃក្រោយមក។

អាជ្ញាធររុស្ស៊ីបានបញ្ជាក់តាំងពីមុននោះថា មានបម្រុងទៅចូលរួមកិច្ចសន្ទនាសន្តិសុខក្នុងខែមករា ជាមួយសហរដ្ឋអាមេរិក និងកំពុងពិចារណាលើការចូលរួមកិច្ចសន្ទនាជាមួយណាតូនៅថ្ងៃទី ១២ ខែមករាផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ