អាមេរិក​នឹង​លក់​សព្វាវុធ​ជាង ២០​ពាន់​លាន​ដុល្លារ​​ទៅ​ឲ្យ​​អ៊ីស្រាអែល

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី ១៣ ខែសីហា បានអនុម័តលើការលក់អាវុធដែលមានតម្លៃជាង ២០ ពាន់លានដុល្លារអាមេរិកទៅឱ្យអ៊ីស្រាអែល។

កញ្ចប់សព្វាវុធដែលអាមេរិកនឹងលក់ឱ្យអ៊ីស្រាអែល រួមមានយន្តហោះចម្បាំង F-១៥ គ្រាប់កាំភ្លើងរថក្រោះ រថពាសដែក និងឧបករណ៍យោធាមួយចំនួនទៀត។ គ្រាប់កាំភ្លើងរថក្រោះអាចត្រូវបានដឹកជញ្ជូនភ្លាមៗទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែវានឹងចំណាយពេលច្រើនឆ្នាំសម្រាប់សហរដ្ឋអាមេរិកក្នុងការផលិតនិងផ្ទេរយន្តហោះចម្បាំង F-១៥ ទៅកាន់ប្រទេសអ៊ីស្រាអែល។

អាមេរិក​នឹង​លក់​សព្វាវុធ​ជាង ២០​ពាន់​លាន​ដុល្លារ​​ទៅ​ឲ្យ​​អ៊ីស្រាអែល - ảnh 1យន្តហោះ F-១៥ របស់អាមេរិក។ ប្រភព៖ airforcemag.com

នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនការគាំទ្រដល់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តឈានមុខគេរបស់អាមេរិកនៅមជ្ឈិមបូព៌ា ក្នុងបរិបទនៃជម្លោះរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានឈានដល់ខែទី ១០ ហើយ។ ក្រៅពីការផ្តល់អាវុធដល់អ៊ីស្រាអែល អាមេរិកក៏កំពុងព្យាយាមសម្រុះសម្រួលកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ដើម្បីការពារជម្លោះមិនឱ្យរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា។ បច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំសម្រាប់ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានព្យាករណ៍ថា នឹងធ្វើឡើងនៅដើមសប្តាហ៍នេះ ពាក់ព័ន្ធនឹងការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់នៅអ៊ីរ៉ង់កាលពីថ្ងៃទី ៣១ ខែកក្កដា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ