អាមេរិកនិងវៀតណាមចុះហត្ថលេខាលើឯកសារប្រគល់ផ្ទៃដីដើម្បីចាប់ផ្ដើមបោសសម្អាតសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa

(VOVWORLD) - កាលពីឆ្នាំ២០១៨ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កងទ័ពការពារដែនកាអាស-ជើងអាកាសស្ដីពីការផ្ដល់ថវិកាចំនួន១៨៣លាន ដុល្លាអាមេរិករបស់ USAID សម្រាប់គម្រោងបោស សម្អាតសារធាតុ dioxin នៅ តំបន់ព្រលានយន្តហោះ Bien Hoa ក្នុងដំណាក់កាល៥ឆ្នាំដំបូង។
អាមេរិកនិងវៀតណាមចុះហត្ថលេខាលើឯកសារប្រគល់ផ្ទៃដីដើម្បីចាប់ផ្ដើមបោសសម្អាតសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa - ảnh 1ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ ស្ថានទូតអាមេរិក) 

  នាថ្ងៃទី១ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោក ឧត្តមសេនីយ៍ឯក បម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម រួមជាមួយ នាយករងសកលលោកនៃស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) លោកស្រី Bonnie Glick ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink និងនាយក USAID វៀតណាមលោក Michael Greene បានចូលរួមពិធីចុះហត្ថលេខាលើឯកសារប្រគល់ផ្ទៃដី៣៧ហិកតានៅព្រលាន យន្តហោះ Bien Hoa ពីកងទ័ពការពារដែនអាកាស-ជើងអាកាសទៅអោយ USAID។ នេះជាការចាប់ផ្ដើមដ៏សំខាន់ក្នុងគម្រោងបោសសម្អាតសារធាតុគីមី ពុល dioxin នៅតំបន់ព្រលានយន្តហោះ Bien Hoa។

        ថ្លែងនៅពិធីនេះ នាយករងសកលលោក USAID លោកស្រី Bonnie Glick បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមរវាងវៀតណាមនិង អាមេរិកនៅ Bien Hoa សំដៅធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជា ដៃគូគ្រប់ជ្រុងជ្រោយទ្វេភាគីតាមរយៈសកម្មភាពជំនះពុះពារ លើផលវិបាកដោយសារសង្គ្រាម។

        ព្រលានយន្តហោះ Bien Hoa ធ្លាប់ជាទីកន្លែងរក្សាទុកនិងសារធាតុ dioxin ធំមួយក្នុងសម័យសង្គ្រាមវៀតណាម ហើយដល់បច្ចុប្បន្ន ទីនេះជាកន្លែង បំពុលដោយសារធាតុ dioxin ដ៏ធំបំផុតនៅសេសសល់នៅវៀតណាម។ តាមលទ្ធ ផលវាយតម្លៃថា តំបន់នេះមានបរិមាណដីនិងអវសាទចំនួន៥សែនម៉ែត្រគីបដែល ត្រូវបំពុលដោយសារធាតុ dioxin ពោលគឺច្រើនជាង៤ដងបើធៀបនឹងបរិមាណ នៅព្រលានយន្តហោះ Da Nang។

        កាលពីឆ្នាំ២០១៨ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កងទ័ពការពារដែនកាអាស-ជើងអាកាសស្ដីពីការផ្ដល់ថវិកាចំនួន១៨៣លាន ដុល្លាអាមេរិករបស់ USAID សម្រាប់គម្រោងបោសសម្អាតសារធាតុ dioxin នៅ តំបន់ព្រលានយន្តហោះ Bien Hoa ក្នុងដំណាក់កាល៥ឆ្នាំដំបូង។ តាមការប៉ាន់ ស្មានរបស់ USAID ការងារបោសសម្អាំតនឹងបានសម្រេចក្នុងរយៈពេល១០ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ