អាមេរិកនិងអ៊ីរ៉ង់កំពុងខិតកាន់តែជិតដល់កិច្ចព្រមព្រៀងមួយ

(VOV)_ដោយគោលដៅទទួលបានកិច្ចព្រមព្រៀង១មុនកាល​កំណត់ នាខែមិនាខាង
មុខ អាមេរិកនិងអ៊ីរ៉ង់បានមានយោគយល់គ្នា​ទៅវិញទៅមកជាង ដើម្បីឈានទៅ
ដល់កិច្ចព្រមព្រៀង១ស្ដីអំពីកម្មវិធីនុយគ្លេអ៉ែរបស់ Tehran ។ មជ្ឈដ្ឋានសារព័ត៍មាន
អាមេរិក បានជូនដំណឹងនាថ្ងៃទី៣​កុម្ភះថា៖ បណ្ដាអ្នកការទូតអឺរ៉ុបបានជូនដំណឹង
នាពេលថ្មីៗនេះចំពោះបណ្ដាមន្ត្រីអ៊ីស្រាអែល ថា៖​ក្នុងប៉ុន្មានថ្ងៃកន្លងទៅ អាមេរិក
និង​អ៊ីរ៉ង់​កំពុង​ខំប្រឹងប្រែងជំរុញខ្លាំងការចរចារ ខិតជិតមកដល់កិច្ចព្រមព្រៀង​១ស្ដី
អំពីការអនុញ្ញតអោយអ៊ីរ៉ង់បានរក្សារទុកបន្ទះវត្ថុធាតុដើមនុយ​គ្លេអ៉ែរ។ នេះគឺជា
កាយវិការសកម្ម១ របស់អាមេរិក សំដៅបំផ្លាញ់​ចោលភាពទាន់ច្រក ដោយមាន
គោលបំណងទទួលបានកិច្ចព្រម​ព្រៀងរួម១ នាខែមេសារខាងមុខនេះ ដើម្បីអ៊ីរ៉ង់
និងក្រុម P5+1 (រួមមាន៖ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់) ចូលក្នុង​
តុចរចារស្ដីពីបណ្ដាមាត្រាម៉ត់ចត់។ អ្នកការទូតឥណ្ឌាមួយនាក់ក៏បានអោយដឹង
ថា៖ កិច្ចព្រមព្រៀងកំពុងចរចារនេះ រួមមានមាត្រានានា ​ហើយតាមនោះ បណ្ដា
សកម្មជននុយគ្លេអ៉ែររបស់អ៊ីរ៉ង់ ក៏ត្រូវ​​ស្ថិតនៅខាងក្រោមការគ្រប់គ្រង់ដ៏ម៉ត់ចត់
ពីសហគមន៍អន្តរជាតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ