អាមេរិកនិងអ៊ីស្រាអែលនឹងដំណើរសមយុទ្ធរួម

(VNA) – ទាហានអាមេរិកចំនួន ១ ពាន់នាក់ ទើបនឹងបានចេញដំណើរទៅអ៊ីស្រាអែល ដើម្បីចូលរួមសមយុទ្ធរួមការពារកាំជ្រួច នាពេលខាងមុខ។ ឧត្តមសេនីយ៍ទោកង
ទ័ពជើងអាកាសអាមេរិក Craig Franklin បានឲ្យដឹងថា៖ សមយុទ្ធរួមលើកទី ៦ រវាងអាមេរិកនិងអ៊ីស្រាអែល ដោយមាន ប្រធានបទ “ការសកល្បងធ្ងន់ធ្ងឆ្នាំ ២០១២” នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ សប្ដាហ៍។ ឧត្តមសេនីយ៍ទោ Franklin បានចាត់ទុកថា៖ សមយុទ្ធលើកនេះមាន ចរិតលក្ខណៈការពារមិនទាក់ទិនដល់ប្រព្រឹត្តការណ៍ណាមួយ
ជាក់ស្តែងក្នុងតំបន់ទេ។ នេះគឺជាសមយុទ្ធធំបំផុត ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនង
ការពារជាតិ រវាងប្រទេសទាំង ២ និងជាសក្ខីភាពក្នុងទំនាក់ទំនងយោធាយ៉ាងជិត
ស្និតរវាងអាមេរិកនិងអ៊ីស្រាអែល។ ប៉ុន្តែ សមយុទ្ធរួមប្រព្រឹត្តទៅក្នុងកាលៈទេសៈ ភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក-អ៊ីរ៉ុង់មិនទាន់ធូរស្រាលឡើយ។ ក្រៅពីនោះ គូបដិបក្សរបស់គណៈបក្សសាធារណៈរដ្ឋអាមេរិកបន្តសួរដេញដល់អំពីកិច្ចសន្យា
នៃរដ្ឋាភិបាល Obama ចំពោះការធានាសន្តិសុខសំរាប់សម្ព័ន្ធមិត្តអ៊ីស្រាអែល ក្នុងយុទ្ធនាកាចលនារកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ